Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកវិទ្យាសាស្ត្រ​បង្ហាញ​កាលបរិច្ឆេទ​នៃ​ទី​អវសាន​ពិភពលោក​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការសិក្សា​បែកធ្លាយ​ថ្មី​មួយ​បានបង្ហាញ​ថា មនុស្ស​នឹង​ផុត​ពូជ​នៅ​លើ​ផែនដី​ក្នុង​រយៈពេល ២៥០ លាន​ឆ្នាំ​ទៀត ប៉ុន្តែ​កាលរិច្ឆេទ​នេះ​នឹង​កើតឡើង​លុះត្រាតែ​យើង​ឈប់​ដុត​ចំហេះ​ឥន្ធនៈហ្វូស៊ីល​ចាប់ពីឥ​ឡូវ​នេះទៅ​។​

​ការធ្វើ​គំរូ​តាម​កុំព្យូទ័រ​បានបង្ហាញ​ថា ភពផែនដី​របស់​យើង​នឹង​ប្រឈមមុខ​នឹង​ការ​ផុត​ពូជ ដែល​នឹង​បំផ្លាញ​ថនិកសត្វ​ទាំងអស់ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ​ប្រ៊ី​ស្តុល (Bristol) ។​

​ពួកគេ​និយាយថា រាល់​ទម្រង់​នៃ​ជីវិត ដែល​នៅ​មាន​អាយុជីវិត​នៅលើ​ផែនដី​នៅ​ពេល​នេះ នឹង​ត្រូវ​ទប់ទល់​នឹង​សីតុណ្ហភាព​ចន្លោះ​ពី ១០៤ ដល់ ១៥៨ អង្សា​ហ្វា​រិន​ហៃ (៤០ អង្សា​សេ ដល់ ៧០ អង្សា​សេ​)​។​

​ប៉ុន្តែ​ការ​គណនា​របស់​ពួកគេ​មិន​គិត​ពី​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បញ្ចេញ​ដោយ​ការដុត​ឥន្ធនៈហ្វូស៊ីល​និង​ប្រភព​ចំហេះ​ផ្សេង​ទៀត​ដែល​បង្កឡើង​ដោយ​មនុស្ស​នោះ​ទេ ដូច្នេះ​កាលបរិច្ឆេទ​នៃ​ការស្លាប់​របស់​យើង​ទំនងជា​នឹង​កាន់តែ​ឆាប់​កើត​ឡើង​ជាង​នេះ​។​

​វា​នឹង​ក្លាយ​ជា​ការ​ផុត​ពូជ​ដ៏​ធំ​បំផុត​លើកដំបូង​ចាប់តាំងពី​ដាយ​ណូ​ស័របាន​ងាប់​អស់​ប្រហែ​ល ៦៦ លាន​ឆ្នាំមុន នៅពេល​ដែល​ផែនដី​ត្រូវ​បាន​វាយប្រហារ​ដោយ​ផ្កាយព្រះគ្រោះ​ដ៏​ធំ​មួយ​។​

​ការសិក្សា​ថ្មី​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក​បណ្ឌិត អា​ឡិច​សាន់​ឌឺ ហ្វាន​ស៍​វ៉​ត (Alexander Farnsworth) ជា​ជំនួយ​ការស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​សាលា​ជំនាញ​វិទ្យាសាស្ត្រ​ភូមិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ប្រ៊ី​ស្តុល​។​

​លោក​បណ្ឌិតហ្វា​នស៍​វ៉តបាន​និយាយថា “​ទស្សនវិស័យ​នៅពេល​អនាគត​ដ៏​សែនឆ្ងាយ​ហាក់​អាក្រក់​ខ្លាំងណាស់​។ កម្រិត​កាបូនឌីអុកស៊ីត​អាច​នឹង​មាន​កម្រិត​ស្មើ​បច្ចុប្បន្ន​ពីរដង​”​។​

“​មនុស្ស រួម​ជាមួយនឹង​ប្រភេទ​សត្វ​ជាច្រើន​ទៀត នឹង​ផុត​ពូជ​ដោយសារតែ​អសមត្ថភាព​ក្នុងការ​ទប់​កម្តៅ​នេះ​តាមរយៈ​ការបញ្ចេញ​ញើស ដែល​ធ្វើឱ្យ​រាងកាយ​របស់​ពួកគេ​ត្រជាក់​”​។​

​យោង​តាម​ក្រុម​អ្នកស្រាវជ្រាវ​បាន​ឱ្យដឹងថា ក្នុង​រយៈពេល ២៥០ លាន​ឆ្នាំ​ទៀត ទ្វីប​ទាំង​អស់នៃ​ផែនដី​នឹង​ផ្លាស់​ទី​រួម​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ជា​មហាទ្វីប​ដែល​គេ​ស្គាល់​ថា ផាន​ហ្គី អ៊ុល​ធី​ម៉ា (Pangea Ultima)​។​

​ដី​របស់​ផែនដី​នឹង​បង្កើត​ជា​រាង​នំ​ដូណាត់ ដែល​មាន​សមុទ្រ​ទឹក​ជ្រៅ​នៅ​ចំ​កណ្តាល ពោលគឺ​មហាសមុទ្រ​អា​ត្លង់​ទិក​បច្ចុប្បន្ន​។​

​ទន្ទឹមនឹងនោះ មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជុំវិញ​នឹង​ក្លាយ​ជា​ផ្ទៃដី​ភាគច្រើន​៕

ផែនដី​នឹង​រលាយ​នៅ​២៥០​លាន​ឆ្នាំ​ទៀត​

Post navigation