Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកយក​ព័ត៌មាន​ទូរទស្សន៍​រុស្ស៊ី​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​ពី​បទ​តវ៉ា​ប្រឆាំង​លោកពូ​ទីន​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេធាវី​របស់​លោកស្រី​បាន​និយាយថា អ្នក​ស៊ើបអង្កេត​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​ទី​១០​សីហា​បាន​បើក​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​លោកស្រី ម៉ា​រី​ណា អូវ​ស៊ី​យ៉ាន​នី​កូវ៉ា (Marina Ovsyannikova) ដែល​បាន​បរិហារ​ការវាយប្រហា​រ​របស់​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន​លើ​អ៊ុយ​ក្រែន​តាម​ទូរទស្សន៍​ផ្សាយ​ផ្ទាល់ ហើយ​អ្នកកាសែត​ស្រី​រូប​នេះ​ត្រូវបាន​ឃុំខ្លួន​។​

​នៅ​ពាក់កណ្តាល​ខែ​កក្កដា លោកស្រី​អូវ​ស៊ី​យ៉ាន​នី​កូវ៉ា​បាន​ធ្វើ​បាតុកម្ម​តែ​ម្នាក់​ឯង​នៅ​ជិត​វិមាន​ក្រឹម​ឡាំង ដោយ​កាន់​ផ្ទាំង​រូបភាព​សរសេរថា “​ពូ​ទីន​គឺ​ជា​ឃាតករ ទាហាន​របស់​គាត់​គឺជា​ពួក​ហ្វា​ស៊ីស​”​។​

​តុក្កតា​កូនក្មេង “​ប្រឡាក់​ឈាម​” ចំនួន​បី​ត្រូវបាន​ដាក់​នៅ​លើ​ដី​ពី​មុខ​លោកស្រី​។​

​ពេលនេះ លោកស្រី​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ ឆ្នាំ ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​។​

​មេធាវី​ឈ្មោះ ឌី​មី​ទ្រី ហ្សាក​វ៉ា​តូវ (Dmitry Zakhvatov) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ត្រូវបាន​ចាប់ផ្តើម​” ដោយ​បន្ថែម​ថា​ពួកគេ​កំពុង​រង់ចាំ​អ្នក​ស៊ើប​​អង្កេត​ដើម្បី​សម្រេច​លើ​វិធានការ មុន​ការកាត់ក្តី​សម្រាប់​អ្នកកាសែត​អាយុ ៤៤ ឆ្នាំ​រូប​នេះ​។​

​លោក​ហ្សាក​វ៉ា​តូវ​បាន​និយាយថា លោកស្រី​អូវ​ស៊ី​យ៉ាន​នី​កូវ៉ា​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី ដែល​រដ្ឋាភិបាល​ចាត់ទុកថា​មិន​ពិត​ហើយ​នឹង​ត្រូវ​ដេក​ក្នុង​​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន​៕

​លោកស្រី ម៉ា​រី​ណា អូវ​ស៊ី​យ៉ាន​នី​កូវ៉ា ប្រឈម​ជាប់គុក ១០ ឆ្នាំ ប្រសិនបើ​គេ​កាត់ទោស​

Post navigation