Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកយកព័ត៌មានភីអិនអិន ប្រចាំភាគឦសានរងរបួសធ្ងន់បន្ទាប់ពី​ធ្លាក់ចូល​អណ្ដូង​ជ្រៅ

Views: 5

ដោយ:សុខុម/មណ្ឌលគិរី៖​​ លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ភីអិនអិន(PNN) ប្រចាំភូមិភាគឦសានជួបគ្រោះអាក្រក់ធ្លាក់ចូលអណ្ដូងជម្រៅ៣០ ទៅ៤០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរហើយត្រូវក្រុមគ្រួសារបញ្ជូនពីខេត្តមណ្ឌលគិរីទៅប្រទេសវៀតណាមកាលពីព្រលប់ថ្ងៃទី២២ខែមីនាឆ្នាំ២០២៣។

តាមប្រភពព័ត៌មានបានឱ្យដឹងថាលោក ឡន វណ្ណា និងក្រុមគ្រួសារបានទៅមើលដីចម្ការរបស់លោកមួយកន្លែងនៅក្នុងខេត្តមណ្ឌលគិរី។ពេលថ្ងៃរៀបលិចគាត់បានដើរនៅក្បែរព្រំដីនោះដើម្បីថតរូបភាពតែម្នាក់ឯង។ចៃដន្យពេលកំពុងដើរថតនៅក្បែរដីរបស់គាត់នោះមានអណ្ដូងមួយដែលមានជម្រៅប្រមាណ៣០ទៅ ៤០ម៉ែត្រដែលមានស្មៅដុះជិត។  លោកវណ្ណាកំពុងតែដើរដើម្បីថតពីសកម្មភាពទេសភាពក៏បានធ្លាក់ចូលទៅក្នុងអណ្ដូងនោះ។លុះប្រហែលកន្លះម៉ោងក្រោយទើបភរិយារបស់លោកតាមសង្ស័យប្តីធ្លាក់ចូលក្នុងអណ្តូងដូងក៏ផ្អើលនាំគ្នារកនិងជួយសង្គ្រោះភ្លាម។

ក្រោយមកលោក ឡន វណ្ណា ត្រូវជួយសង្គ្រោះចេញពីក្នុងអណ្ដូងមកលើដីនិងបានបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាមទាំងយប់៕សរន-PC

Post navigation