Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អនុប្រធាន​អាម៉េរិក​លោកស្រី​ហារី​ស​និង​តារា​សម្តែង ព្រី​យ៉ាន់​កា ឆូ​ប្រា ពិភាក្សា​អំពី​ការបកស្រាយ​យកតែ​ឈ្នះ​ពី​ពួក​ប្រុសៗ និង​សិទ្ធិ​រំលូត​កូន​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អនុ​ប្រធានាធិបតី​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា​បាន​រំលឹក​ដល់​ស្ត្រី​កំពូលៗ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​អំពី​កាតព្វកិច្ច​របស់​ពួក​​គេ​ក្នុង​ការតស៊ូ​ដើម្បី​សិទ្ធិ​បន្ត​ពូជ និង​របៀប​ដែល​ការបោះឆ្នោត​ជ្រើសរើស​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ពីរ​រូប​បន្ថែម​ទៀត​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នាពេលខាងមុខ​មាន​​សារៈសំខាន់​កម្រិត​ណា​ចំពោះ​ការតស៊ូ​មួយ​នេះ​។​

​លោកស្រី​ហារី​ស​បាន​និយាយ​ក្នុងអំឡុង​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​បក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា​”​ប្រសិនបើ​មាន​ហេតុផល​ណាមួយ​សម្រាប់​​ក្រុម​នេះ​កើតមានឡើង​នៅក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ ឥឡូវ​គឺ​ជា​ពេល​ដែល​ត្រូវ​មាន​”​។​

​លោកស្រី​បាន​និយាយ​ក្នុងអំឡុង​វេទិកា​ដែល​សម្របសម្រួល​ដោយ​តារា​សម្តែង ព្រី​យ៉ាន់​កា ឆូ​ប្រា (Priyanka Chopra) ថា “​យើង​ត្រូវធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើបាន​ក្នុង​រយៈពេល ៣៩ ថ្ងៃ​បន្ទាប់ ដើម្បី​រំលឹក​មនុស្ស​អំពី​អ្វី​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការបោះឆ្នោត​ទាំងនេះ​”​។​

​នាង​ឆូ​ប្រា​បានចាប់ផ្តើម​វេទិកា​នេះ​ជាមួយនឹង​ការនិយាយ​ចម្អក​ទៅលើ​បុរសៗ​ដែល​ធ្វើ​ដូច​ខ្លួន​ឯង​ចេះ​ជាង​ស្ត្រី​។ ចង្អុល​ទៅ​ភាព​ស្ងៀមស្ងាត់​នៅក្នុង​បន្ទប់ នាង​បាន​និយាយ​បែប​កំប្លែង​ថា​”​តើ​អ្នក​​ឮ​សំឡេង​នោះទេ​? នោះ​ជា​សំឡេង​ដែល​គ្មាន​បុរសៗ​និយាយ​យកតែ​ឈ្នះ​លើ​ស្ត្រី​”​។​

​កាលពីដើម​ខែ​នេះ ប្រធានាធិបតី​ចូ បៃ​ដិនបាន​ប្តេជ្ញា​ថា គណបក្ស​ប្រជាធិបតេយ្យ​នឹង​រៀបចំ​សិទ្ធិ​ក្នុងការ​រំលូតកូន​ឱ្យទៅជា​ច្បាប់​ប្រសិនបើ​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ពីរ​រូប​ទៀត​ត្រូវបាន​​បោះឆ្នោត​ជ្រើសរើស​នៅ​ពាក់កណ្តាល​អាណត្តិ​នៅ​ព្រឹទ្ធសភា​អាម៉េរិក​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា ដោយ​និយាយថា វា​នឹង​បើក​លទ្ធភាព​នៃ​ការដកចេញ​នូវ​របាំង​នីតិប្បញ្ញត្តិ​ដែល​តម្រូវ​ឱ្យមាន​សំឡេង​ភាគ​​ច្រើន ៦០ ដើម្បី​ឈ្នះ​។​

​ឥឡូវ​នេះ​ព្រឹទ្ធសភា​ត្រូវបាន​បែងចែក​ស្មើ​គ្នា​រវាង​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​ដោយ​ការជាប់ឆ្នោត​របស់​លោក​ស្រី​ហារី​ស​ជា​អនុ​ប្រធានាធិបតី​បាន​ផ្តល់​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​​នូវ​ការគ្រប់គ្រង​លើស​បន្តិចបន្តួច​។ ប៉ុន្តែ​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ពីររូប​បាន​ជំទាស់​នឹង​ការបញ្ចប់​របាំង​នីតិ​ប្បញ្ញត្តិ​នេះ​។​

​ការ​រំលូតកូន​បាន​ក្លាយទៅជា​បញ្ហា​ចម្បង​សម្រាប់​អ្នក​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​ការសម្រេចចិត្ត​របស់​ស្ថាប័ន​សុខភាព​ស្ត្រី Dobbs v. Jackson របស់​តុលាការ​កំពូល កាលពី​ខែ​មិថុនា បាន​បដិសេធ​សិទ្ធិ​ក្នុងការ​រំលូតកូន ដែល​បាន​កំណត់​កាលពី​ជិត ៥០ ឆ្នាំ​មុន​នៅក្នុង​ច្បាប់ Roe v. Wade ។​

​រដ្ឋ​ស្ទើរតែ​ពាក់កណ្តាល​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ហាមឃាត់ ដាក់​កំហិត ឬ​ព្យាយាម​ហាមឃាត់​ការ​រំលូតកូន​។ សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយចំនួន ដូច​ជា​ព្រឹទ្ធ​សមាជិក លីន​សី ហ្គ្រា​ហាម (Lindsey Graham) នៅ​ដើមខែ​នេះ បាន​ស្នើ​ឱ្យ​មាន​ការហាម​ឃាត់​ថ្នាក់ជាតិ​លើ​ការ​រំលូត​កូន បន្ទាប់​ពី​ការ​មាន​ផ្ទៃពោះ ១៥ សប្តាហ៍ ឬ ក្នុង​ត្រីមាស​ទី​ពីរ​៕

​នាង​ឆូ​ប្រា (​ឆ្វេង​) និង​លោកស្រី​ហារី​ស​

Post navigation