Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អនុសាសន៍ប្រាំមួយចំណុចរបស់សម្ដេចពិជ័យសេនាទៀ បាញ់ ក្នុងកិច្ចប្រជុំនាយបេសកកម្មកីឡាអាស៊ានប៉ារ៉ាហ្គេម

Views: 1

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្នុងកិច្ចប្រជុំនាយបេសកកម្មកីឡាអាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម(CAMSOC-CAMAPGOC)បានផ្តល់អនុសាសន៍ចំនួនប្រាំមួយចំណុចសំខាន់ៗដូចខាងក្រោម៖


១.ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមជាកំណត់ត្រាដែលចាត់ទុកថាគ្រួសាររបស់សហគមន៍អាស៊ានបានយកចិត្តទុកដាក់ខ្ពស់ដល់សិទ្ធិមនុស្សនិងលក្ខខណ្ឌប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋឱ្យរស់នៅប្រកបដោយសុខដុមរមនា រួមទាំងវិស័យពិការនៅក្នុងសហគមន៍អាស៊ាន ដែលនាំមកនូវកត្តាសត្យានុម័តនិងសក្តានុពលដល់បងប្អូនជនមានពិការភាពអាចចូលរួមគ្រប់សកម្មភាពក្នុងសង្គមដោយ មិនមានការរើសអើង។
២. ការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាការទទួលខុសត្រូវខ្ពស់នៅពេលកម្ពុជាទទួលវេនធ្វើម្ចាស់ផ្ទះដោយមានការឯកភាពដ៏ខ្ពស់
ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាននិងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាហើយសម្ដេចក៏ជាជនពិការមួយរូបដែលតែងតែយកចិត្តទុកដាក់ផ្តល់នូវសុភវិនិច្ឆ័យដល់បងប្អូនជនពិការនៅទូទាំងប្រទេស ក្នុងតំបន់សហគមន៍អាស៊ាន និងពិភពលោក។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនតែងតែលើកទឹកចិត្តថាជនពិការជាជនមានសមត្ថភាព ដូចនេះ សូមស្នើឯកឧត្តម លោកជំទាវ លោក លោកស្រី នាយបេសកកម្មទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សុភវិនិច្ឆ័យរៀបចំកម្មវិធីអាស៊ានប៉ារ៉ាហ្គេមនេះប្រកបដោយសុខដុមរមនា និងតម្កល់ខ្ពស់នូវផលប្រយោជន៍ជនពិការ ក្នុងសហគមន៍ អាស៊ាន។
៣. នាយបេសកកម្មមានភារកិច្ចយ៉ាងសំខាន់សហការជាមួយគណៈកម្មាធិការជាតិ CAMAPGOC និងសមាសភាពប្រតិភូថ្នាក់ដឹកនាំពិសេសអ្នកបច្ចេកទេសអន្តរជាតិដើម្បីរៀបចំការប្រកួតឱ្យប្រព្រឹត្តទៅ ដោយរលូន និងមានសមធម៌យុត្តិធម៌“Fair-Play”និងទទួលបានការពេញចិត្តពេញថ្លើមប្រកបដោយសេចក្តីសប្បាយរីករាយនៅក្នុងក្រុមគ្រួសាររបស់យើងជៀសវាងការងារមួយចំនួន ដែលមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ ត្រូវគោរពច្បាប់ ក្រមសីលធម៌ប្រកួត ប្រកួតដោយសក្តានុពល កិត្យានុភាព និងគ្មានគ្រឿងញៀន គ្រឿងហាមឃាត់ ជាច្បាប់ Anti-Doping នៅទូទាំងពិភពលោក សម្រាប់ការប្រកួតកីឡា។
៤.ចូលរួមសហការគ្នាឱ្យបានជិតស្និទ្ធនិងផ្ដល់ឱកាសផ្ដល់ការគាំទ្រដល់បងប្អូនជនមានពិការភាពដែលជាអត្តពលិករបស់យើងឱ្យបានមកកាន់ប្រទេសកម្ពុជានិងសប្បាយរីករាយក្នុងការប្រកួត សប្បាយ ក្នុងការចូលរួមគ្រប់ព្រឹត្តិការណ៍ក្នុងអំឡុងពេលប្រកួត សប្បាយរីករាយ ក្នុងការធ្វើទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា។
៥. សូមនាយបេសកកម្ម មន្ត្រី ថ្នាក់ដឹកនាំ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលជា DNA របស់កីឡាសូមយកចិត្តទុកដាក់ធ្វើឱ្យបងប្អូនជនមានពិការភាពមានមោទនភាពខ្ពស់សម្រាប់ការរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
៦. ចំណុចចុងក្រោយនេះ ជាចំណុចចាំបាច់ និងសំខាន់បំផុត សូមនាយបេសកកម្ម អ្នកបច្ចេកទេសសហព័ន្ធកីឡាសមាជិកថ្នាក់ដឹកនាំសហព័ន្ធកីឡាជនពិការអាស៊ាននិងបងប្អូនជនពិការទាំងអស់សូមផ្ដល់នូវកិត្តិយសឧត្ដមភាពនិងធ្វើការចែករំលែកនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅក្នុងតំបន់អាស៊ាន អាស៊ី និងពិភពលោក៕សរន / N

Post navigation