Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អស្ចារ្យ​ណាស់​! កំលោះ​សង្ហា​ម្នាក់​ចេះ​លេង​ឧបករណ៍​​ភ្លេងបុរាណ និង​សម័យ​ជា​ច្រើន​(​វី​ដេ​អូ​)

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ មាន​បងប្អូន​មហាជន​ជា​ច្រើន​នាក់​នាំ​គ្នា​ចាប់អារម្មណ៍​ទៅ​លើ​កំលោះ​សង្ហា​មួយ​រូប ដែល​ចូល​ចិត្ត​លេង​ឧបករណ៍​ជា​ច្រើន មិន​ថា​បុរាណ ឬ​ក៏​សម័យ​នោះ​ទេ គឺ​រូប​លោក​អាច​លេង​បាន​យ៉ាង​ស្ទាត់ជំនាញ​តែ​ម្តង​។ ហើយ​ជា​ញឹកញាប់​លោក​តែងតែ​ចែក​រំលែក​ទឹកដៃ​របស់​លោក​នៅ​បណ្តាញ​សង្គម Tik Tok ដោយ​មាន​បង​មហាជន​ជា​ច្រើន​តែង​កោតសរសើរ​ជាមួយនឹង​ការ​លេងភ្លេង​ដ៏​ពីរោះ​រណ្តំ​របស់​លោក ផ្គួប​ផ្សំ​ជាមួយ​ភាព​ប៉ិនប្រសព្វ​ពី​ធម្មជាតិ​ទៀត​ផង​។

ជា​ការ​កត់សម្គាល់ ឧបករណ៍​ដែល​បងប្អូន​ចាប់អារម្មណ៍​នោះ គឺ​ប្រភេទ​ទ្រ​ម្យ៉ាង​ដែល​មាន​រូបរាង​ស្អាត​ប្លែក ដោយ​ខ្លះ​ក៏​ធ្លាប់​បានឃើញ ខ្លះ​ទៀត​ក៏​ពុំ​ធ្លាប់​បានឃើញ​ឡើយ​។ ទ្រ មួយ​បែប​នេះ ក៏​មាន​សម្លេង​ពីរោះ​មិន​ចាញ់​ឧបករណ៍​ភ្លេង​ផ្សេង​ទៀត​នោះ​ទេ ពោល​គឺ​ដូច​ជា​បទ «​ក​ន្ទ្រឹ​ម​ស៊ី​សាកេ​ត​» ដែល​ប្រគំ​លាយឡំ​ជាមួយ​ឧបករណ៍​ភ្លេង​ដទៃ​ទៀត ឃើញ​ថា​មានការ​ចាប់អារម្មណ៍​ច្រើន​កុះករ ព្រោះតែ​បែប​នេះ បានជា​កំពុង​តែ​ឆាប​ឆក់​យក​បេះដូង​មហាជន​ជា​ខ្លាំង តាម​រយៈ​ទ្រ​មួយ​ប្រភេទ​នេះ​។

ប្រាកដ​ណាស់ តាម​រយៈ​ឧបករណ៍​ភ្លេង​ដែល​មាន​ភាព​ពីរោះ​រណ្តំ​មួយ​នេះ បងប្អូន​ពិតជា​ចង់​ជ្រាប​ហើយ​​ថា តើ​ឧបករណ៍​មួយ​នេះ​មានឈ្មោះ​អ្វី? តើ​លំបាក​ទេ ក្នុង​ការ​លេង​ឧបករណ៍​ភ្លេង​មួយ​នេះ? ជា​ពិសេស តើ​អ្វី​ជា​ចំណុច​ពិសេស​របស់​ឧបករណ៍​មួយ​នេះ?

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព កំលោះ​សង្ហា ឡុ​ត ភី​ទើ បាន​ជម្រាប​ជូន​ថា «​ទ្រ​ដែល​ប្អូន​ចាប់អារម្មណ៍​នោះ​មានឈ្មោះ​ថា «​ទ្រ​ក​ន្ទ្រឹ​មសុ​រិ​ន​ខ្មែរ ឬ​ទ្រ​អេ​ម៉​ង់​» ដែល​ទ្រ​មួយ​ប្រភេទ​នេះ មាន​លក្ខណៈ​ពិសេស​ជា​ច្រើន ហើយ​ត្រូវ​ទាមទារ​ហាត់រៀន​ឱ្យ​បាន​ដិត​ដល់ ទើប​យើង​អាច​លេង​មាន​ភាព​ពីរោះ​រណ្តំ​ទៅ​តាម​បទ​នីមួយ​ៗ​។ ទ្រ​ក​ន្ទ្រឹ​មសុ​រិ​ន​ខ្មែរ ឬ​ទ្រ​អេ​ម៉​ង់​ដែល​លោក​បាន​លេង​នេះ មាន​ផ្លែ​ច្រើន ដូច្នេះ​ត្រូវ​ហាត់រៀន​អោយដៃ​រស់ ទើប​លេង​ទៅ​បាន​ល្អ និង​ពីរោះ​»​។

Picture

បន្ថែម​ពី​នេះ បើ​ធៀប​ទៅ​នឹង​ទ្រសោ​របស់​ខ្មែរ​យើង លោក​ក៏​ជម្រាប​ថា «​វា​មាន​ផ្លែ​ច្រើន ហើយ​ក៏​លំបាក​ខ្លាំង ដោយ​ត្រូវ​ចាប់​ផ្លែ និង​គ្រាប់​អោយ​ច្បាស់​ៗ ទើប​សូរសៀង​ពេល​បញ្ចេញ​ទៅ​មាន​ភាព​ពីរោះ​អន្លង់​អ​ន្លោ​ច​»​។ លោក ឡុ​ត ភី​ទើ ដែល​ជា​តន្ត្រីករ​វ័យក្មេង បាន​បន្ត​ថា «​ក្នុង​បទ​មួយ​ៗ​ដែល​លោក​ហាត់រៀន ដោយ​ការ​ចេះ​ចាំ គឺ​រយៈពេល​៣​ម៉ោង ឬ​មួយ​ថ្ងៃ គឺ​ទៅ​តាម​បទ​នីមួយ​ៗ និង​បើ​រៀន​ចាំ​ស្ទាត់ជំនាញ​តែ​ម្តង គឺ​រយៈពេល​២​ទៅ​៣ គឺ​លោក​អាច​លេង​បាន​»​។

លោក​បាន​បន្ថែម​ថា «​ប្រភេទ​ទ្រ​ក​ន្ទ្រឹ​មសុ​រិ​ន​ខ្មែរ ឬ​ទ្រ​អេ​ម៉​ង់​នេះ លោក​អាច​លេង​បាន​៣០​បទ ដោយ​ក្នុង​នោះ​មា​នប​ទក​ន្ទ្រឹ​ម និង​បទ​រាំវង់ ដែល​សុទ្ធតែ​ជា​បទ​ដែល​លោក​ចូល​ចិត្ត​ផង​ដែរ​»​។ បើ​និយាយ​ពី​ទាក់ទង​នឹង​ទ្រសោ ហើយនឹង​ទ្រ​ក​ន្ទ្រឹ​មសុ​រិ​ន​ខ្មែរ ឬ​ទ្រ​អេ​ម៉​ង់ លោក​បញ្ជាក់​ថា «​ទ្រ​ក​ន្ទ្រឹ​មសុ​រិ​ន​ខ្មែរ គឺ​យើង​មិន​អាច​លេង​ជា​បទ​ភ្លេង​ការ​ប្រពៃណី​បាន​នោះ​ទេ ព្រោះ​វា​មាន​លក្ខណៈ​ខុស​ពី​ទ្រសោ​ដែល​អាច​លេង​បទ​ប្រពៃណី​បាន​»​។

ក្នុង​នោះ​ផង​ដែរ លោក​បាន​រំលេច​ថា «​បើ​ទោះបីជា​លេង​បែប​ប្រពៃណី​មិន​បាន​ក៏​ពិតមែន តែ​ក៏​មាន​សូរសៀង​ពីរោះ ដោយ​ធ្វើ​អោយ​គេឯង​ចង់​ស្តាប់​ផង​ដែរ​។ ហើយ​ក្រៅពី​ឧបករណ៍​មួយ​នេះ លោក​ក៏​ចេះ​លេង​ឧបករណ៍​ជា​ច្រើន​ទៀត ដូច​ជា ៖ ភ្លេង​ឧបករណ៍​សម័យ (១- ស្គរ​បាត់​តា​រី ឬ​ស្គរ​សាស ២- ហ្គី​តា​សាំ ហ្គី​តា​សូ​ឡូ​នឹង​ហ្គី​តា​បាស់ ៣- ព្យា​រ​ណូ​នឹង​អក​)​។ ឧបករណ៍​ភ្លេងបុរាណ​ចេះ ដូច​ជា (១-​ទ្រសោ និង​ទ្រ​ក​ន្ត្រឹ​មសុ​រិ​ន​ខ្មែរ ឬ​ទ្រ​អេ​ម៉​ង់ ២- ស្គរ​ដៃ ស្គរ​ថូន ស្គរ​ប៉ុក នឹង​ស្គ​ភ្លោះ ឬ Conga ជាដើម​)»​។

ជា​ចុង​ក្រោយ លោក​សូម​អគុណ​ដល់​មហាជន​ចំពោះ​ការ​គាំទ្រ ហើយ​លោក​សូម​អោយ​បងប្អូន​មហា​ជន​ជួយ​ការពារ អភិរក្ស ថែរក្សា ដើម្បី​អោយ​សម្បត្តិ​វប្បធម៌​មួយ​នេះ មាន​ភាព​គង់វង្ស និង​ស្ថិតស្ថេរ​ផង​ដែរ​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

@peter.loth

ការឆ្លើយតបនឹង @LA NAKATA 🖤🇰🇭 🙏💕

♬ សំឡេងដើម – TER.X.SAD – Peter🌈🤍
@peter.loth

❣️

♬ សំឡេងដើម – TER.X.SAD – Peter🌈🤍
@peter.loth

@userg72g5i6kom 🙏💕

♬ សំឡេងដើម – Peter – Peter🌈🤍
@peter.loth

ការឆ្លើយតបនឹង @យូរ៉ាកោះកុង ថតទុក💕🙏

♬ សំឡេងដើម – Peter🌈🤍 – Peter🌈🤍
@peter.loth

ការឆ្លើយតបនឹង @user84676153752064 ថតទុកទេ💕🙏

♬ សំឡេងដើម – Peter🌈🤍 – Peter🌈🤍
@peter.loth

ការឆ្លើយតបនឹង @user2344915559282 🙏💕

♬ សំឡេងដើម – Peter – Peter🌈🤍
@peter.loth

ការឆ្លើយតបនឹង @Ńã Bøÿ ដៃភ្លេងខ្មែរ@userg72g5i6kom 💕🙏

♬ សំឡេងដើម – Peter – Peter🌈🤍
Picture Picture Picture Picture Picture Picture Picture Picture