Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីត​ជំទាវ​ទី​១​បារាំង​ថតរូប​លើ​គំនរ​សំរាម​ក្នុង​ក្រុងប៉ារីស​ដើម្បី​ចម្អក​ឱ្យ​អភិបាលក្រុង​

Views: 13

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​ជំទាវ​ទី​មួយ​របស់​បារាំង លោកស្រី ខា​ឡា ព្រុយ​នី (Carla Bruni)​បាន​ចម្អក​ឱ្យ​អភិបាល​ក្រុងប៉ារីស ដោយ​ថត​កាច់រាង​លើ​គំនរ​សំរាម​ដ៏​ធំ​ខណៈ​ការតវ៉ា​​ជុំវិញ​កំណែទម្រង់​សោធន​និវត្តន៍​នៅតែ​បន្ត​។​

​ជុំ​ចុងក្រោយ​នៃ​ការតវ៉ា​ប្រឆាំង​នឹង​ច្បាប់​ដែល​បាន​អនុម័ត​ដោយ​សភា​របស់​បារាំង ដែល​បង្កើន​អាយុ​ចូលនិវត្តន៍​ពី ៦២ ទៅ ៦៤ ឆ្នាំ បាន​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ហើយ​បាន​នាំឱ្យ​​មាន​ការចាប់ខ្លួន​មនុស្ស​រាប់រយ​នាក់​នៅ​ទូទាំង​ប្រទេស​។​

​ប៉ូលិស​ក្រុង​ប៉ារីស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​មីនា​ថា មនុស្ស ២៣៤ នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ពេល​យប់​នៅក្នុង​រដ្ឋធានី ដែល​ភាគច្រើន​គឺ​សម្រាប់​ការដុត​សំរាម​នៅតាម​ដងផ្លូវ​។ ការធ្វើ​កូដកម្ម​របស់​អ្នកប្រមូល​សំរាម​ក្រុង​ប៉ារីស​បាន​ចាប់ផ្តើម​ថ្ងៃទី ១៦ របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​។​

​នៅក្នុង​សាររ​បង្ហោះ​លើ Instagram កាលពី​ថ្ងៃ​អង្គារ​ទៅកាន់​អ្នកតាមដាន​ជាង ៧៧២.០០០ របស់​លោកស្រី តារាចម្រៀង​និង​ជា​តារា​បង្ហាញ​ម៉ូត​ព្រុយ​នី អាយុ ៥៥ ឆ្នាំ បានសរសេរថា​”​និទាឃ​រដូវ​មក​​ដល់​ហើយ​! សូម​អរគុណ អាន​ណេ ហ៊ី​ដាល់​ហ្គោ​”​។​

​លោកស្រី អាន​ណេ ហ៊ី​ដាល់​ហ្គោ (Anne Hidalgo) ជា​អភិបាលក្រុង​សង្គមនិយម បាន​និយាយថា លោកស្រី​គាំទ្រ​កូដ​ករ​ទាំងស្រុង ហើយ​បដិសេធ​មិន​ជួយ​ប៉ូលិស​ទេ​។​

​លោកស្រី​ព្រុយ​នី ជា​ភរិយា​របស់​អតីត​ប្រធានាធិបតី នី​កូឡាស សា​កូហ្ស៊ី តែងតែ​ល្បី​រឿង​បង្ហោះ​សារ​នយោបាយ​តាមរយៈ​គណនី​បណ្តាញ​សង្គម​របស់​លោកស្រី​នា​ពេលកន្លងមក​។

​ក្នុង​ខែមេសា ឆ្នាំ​២០២១ លោកស្រី​បាន​វាយប្រហារ​វប្បធម៌​វ៉ូ​ក (Woke) ដែល​បាន​លុកលុយ​ពេញ​ប្រទេស​បារាំង នៅក្នុង​សារ​បង្ហោះ​ដ៏​វែង​អន្លាយ​៕

​លោកស្រី​ព្រុយ​នី​ថត​លើ​គំនរ​សំរាម​ក្នុង​ក្រុងប៉ារីស​ដើម្បី​ចម្អក​លោកស្រី​អាន​ណេ អភិបាល​ក្រុងប៉ារីស

Post navigation