Cambodia

អតីត​កីឡាក​រស្មៃ​ឃើ​ល​និង​លូ​ដ្រាប់​រិះគន់​យូ​ហ្វា​ក្រោយ​អេ​រិក​សុន​គាំងបេះដូង​លើ​ទីលា​ន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អតីត​កីឡាករ​អន្តរជាតិ​ដា​ណឺ​ម៉ាក ភី​ត​ធឺ ស្មៃ​ឃើ​ល និង មី​ឆែ​ល លូ​ដ្រាប់ បាន​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ដល់​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប​យូ​ហ្វា​ជុំវិញ​ការដោះស្រាយ​​របស់​ចំពោះ​ការដួលសន្លប់​របស់​កីឡាករ គ្រី​ស្ទាន អេ​រិក​សុន ក្នុងអំឡុងពេល​បើកឆាក​ការប្រកួត​យូ​រូ ២០២០ របស់​ដា​ណឺម៉ា​កទ​ល់​នឹង​ហ្វាំង​ឡង់​កាលពី​ថ្ងៃ​សៅរ៍ ទី​១២ មិថុនា ។​

​អេ​រិក​សុន​បាន​ដួល​សន្លប់​ភ្លាមៗ​មុន​ពេល​បញ្ចប់​តង់​ទី​១​ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ CPR នៅលើ​ទីលាន​ដោយ​យូ​ហ្វា​ផ្តល់ជូន​កីឡាករ​នូវ​ជម្រើស​បន្ត​ការប្រកួត​នៅ​​រាត្រី​ថ្ងៃ​សៅរ៍​ដដែល​ឬ​ចាប់ផ្តើម​លេង​សា​ថ្មី​នៅ​ថ្ងៃអាទិត្យ​ម៉ោង ១២ ថ្ងៃត្រង់​។​

​លោក​ស្មៃ​ឃើ​ល ដែល​កូនប្រុស​របស់​គាត់​ចាំទី​ឱ្យ​ដា​ណឺ​ម៉ាក​នៅពេល​ឧបទ្ទវហេតុ​បាន​កើតឡើង បាន​ប្រាប់ BBC ថា “​វា​ជា​ការសម្រេចចិត្ត​គួរឱ្យ​អស់សំណើច​ដោយ​យូ​ហ្វា​។​ពួក​គេ​គួរតែ​ព្យាយាម​ដោះ​​ស្រាយ​សេណា​រី​យ៉ូ​ផ្សេង​ហើយ​បង្ហាញ​ការអាណិតអាសូរ តែ​ពួកគេ​មិនបាន​ធ្វើ​ទេ​”​។

“​រឿង​គួរឱ្យខ្លាច​បាន​កើតឡើង ហើយ​យូ​ហ្វា​បាន​ផ្តល់ឱ្យ​កីឡាករ​នូវ​ជម្រើស​ក្នុង​ការចេញ​ទៅ​លេង​វិញ​ឬ​មិនចឹង​ត្រឡប់​មក​លេង​ម្តងទៀត​នៅ​ម៉ោង ១២ ថ្ងៃត្រង់​ថ្ងៃ​អាទិត្យ​។ តើ​វា​ជា​ជម្រើស​ស្អី​គេ​?”​។

​បន្ទាប់​ពី​ផ្អាក​អស់​រយៈពេល​យ៉ាង​យូរ ការប្រកួត​បាន​ចាប់ផ្តើម​ឡើង​វិញ​នៅ​ម៉ោង ៨៖៣០ នាទី​យប់ ហើយ​ក្រុមហ្វាំង​ឡង់​បានឈ្នះ ១-០ ប៉ុន្តែ​លោក ភី​ត​ធឺ ស្មៃ​ឃើ​ល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដា​ណឺម៉ា​កដែល​​បានឈ្នះ​ពាន​យូរ៉ូ​ដ៏​ភ្ញាក់ផ្អើល​កាលពី​ឆ្នាំ ១៩៩២ ចង់​ឱ្យ​លុបចោល​ការប្រកួត​នេះ​។

​លោក​និយាយថា “​គ្មាន​ផ្លូវ​ឡើយ​ដែល​ការប្រកួត​យប់មិញ​ត្រូវ​បន្ត​លេង​។ គ្មាន​កីឡាក​រណា​ម្នាក់​នៅលើ​ទីលាន​មាន​ស្មារតី​នឹងនរ​ដើម្បី​បន្ត​លេង​នោះឡើយ​”​។​

​ការលើកឡើង​របស់​គាត់​ត្រូវបាន​បន្ទរ​ដោយ​លោក​លូ​ដ្រាប់ ដែល​គេ​ចាត់ទុក​ជា​កីឡាករ​អស្ចារ្យ​បំផុត​មួយរូប​ដែល​ធ្លាប់​លេង​ឱ្យ​ដា​ណឺ​ម៉ាក​។

​លោក​បាន​ប្រាប់​ទូរទស្សន៍​ដា​ណឺ​ម៉ាក​ប៉ុស្តិ៍​លេខ​៣ ថា “​នៅពេល​រឿង​បែប​នេះ​កើតឡើង អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​ច្របូកច្របល់​ហើយ​អ្នក​នឹង​មិន​មាន​សមត្ថ​ភាព​និង​ការ​សញ្ជប់សញ្ជឹង​​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​សំខាន់ៗ​បានទេ​។ ច្បាស់​ជា​មាន​អ្នក​ដែល​និយាយថា ឥឡូវ​យើង​ត្រូវតែ​លេង​ការប្រកួត​នេះ បើ​មិន​អ៊ីចឹង​យើង​នឹងគាំង​ការប្រកួត​”​។​

​លោក​លូ​ដ្រាប់​និយាយថា “​កីឡាករ​បានទទួល​ជម្រើស​ដែល​មិនមែន​ជា​ជម្រើស លេង​យប់​នេះ​ឬ​លេង​ស្អែក​ម៉ោង​១២​។ ខ្ញុំ​យល់​ឃើញ​ចឹង ខ្ញុំ​សុំ​ទោស ប៉ុន្តែ​នេះ​មិនមែន​ជា​ជម្រើស​ទេ​”៕

កីឡាកររួមជាតិនិងអ្នកគាំទ្រ រួមទាំងមិត្តស្រីប្រតិកម្មនៅពេលអេ​រិក​សុន​ដួលសន្លប់​ដោយសារ​គាំងបេះដូង​អំឡុង​ពេល​ដា​ណឺ​ម៉ាក​ប៉ះ​ហ្វាំង​ឡាំង​ក្នុង​យូរូ​២០២០​កាលពី​ថ្ងៃ​សៅរ៍​

Football news:

Tottenham will offer 50 million euros to Atalanta for Romero
Gallery of new forms of top clubs: Barcelona defends women's rights with purple, Chelsea connects op-art, Manchester United returned to the 1960s
Varane will sign a contract with Manchester United next week
Jose Mourinho: I can name at least 30 favorite dishes of Italian cuisine. I like picata and ravioli with tomato sauce
Trent has become one of the highest paid Liverpool players along with van Dijk, Salah, Mane and Firmino
Trent Alexander-Arnold: Liverpool are aiming for trophies. We want to win as much as possible this season
Gabriel Martinelli: I think Arsenal is one of the best teams in the world. A lot turned out at the end of last season