Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីត​មេដឹកនាំ​តៃវ៉ាន់ ចាប់ផ្តើម​ទស្សនកិច្ច​ចិន​

Views: 11

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អតីត​ប្រធានាធិបតី​តៃវ៉ាន់​លោក ម៉ា យី​ង​-​ចូ​វ​(Ma Ying-jeou)​បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​១២​ថ្ងៃ​នៅ​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មីនា នៅ​មួយ​ថ្ងៃ​ក្រោយពី​កោះ​តៃវ៉ាន់​បាន​របូត​សម្ពន្ធមិត្ត​មួយ​ទៅ​ខាង​ចិន​។​

​អតីត​មេដឹកនាំតៃវ៉ាន់​រូប​នេះ​កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​លក្ខណៈ​ឯកជន ដោយ​នាំ​គណៈ​ប្រត​ភូមួយ​រួម​មាន​សាស្ត្រាចារ្យ​និង​និស្សិត​សំរាប់​ការផ្លាស់ប្តូរ​គណៈ​ប្រតិភូ​រវាង​គ្នា​ព្រមទាំង​សមាជិក​គ្រួសារ​របស់​លោក តែ​ដំណើរ​នេះ​ពោរពេញ​ដោយ​ន័យ​នយោបាយ​ច្រើនជាង។​

​រំលឹកថា គោលនយោបាយ​របស់​លោក​ម៉ា​បាន​នាំ​អោយ​ចិន​និង​កោះ​តៃវ៉ាន់​មាន​ទំនាក់ទំនង​ជិតដិត​បំផុត តែ​ការចាកចេញ​ពី​មុខតំណែង​របស់​លោក​ត្រូវបាន​ញាំញីរដោយ​ការប្រឆាំង​តវ៉ា​ធំៗ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ចិនដីគោក ហើយ​អ្នក​ស្នង​តំណែង​ពី​លោក​បាន​ផ្តោត​លើ​ការការពារ​ស្វ័យភាព​នៃ​កោះ​ប្រជាធិបតេយ្យ​នេះ ដែល​​ចិន​អះអាងថា​ជា​ផ្នែក​នៃ​ទឹកដី​របស់​ខ្លួន​។​

ចាប់តាំងពីប្រធានាធិបតីនិយមឯករាជ្យចូលកាន់តំណែង តៃវ៉ាន់ក៏នៅមិនសុខផងដែរ ដោយសារតែរដ្ឋាភិបាលទីក្រុងតៃប៉ិះគិតតែកៀរគរការគាំទ្រមកពីក្រៅជាពិសេសអាម៉េរិកហើយចិនគំរាមដោយពាក្យសម្តីនិងបញ្ជូនយន្តហោះនិងនាវាទៅកៀកកោះនេះជាប្រចាំ។

​ដំណើរ​របស់​លោក​ម៉ា​កើតឡើង​ចំពេល​មាន​កំណើន​នៃ​ភាព​តានតឹង​។​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ធ្វើ​យុទ្ធនាការ​ដាក់​សម្ពាធ​លើ​តៃវ៉ាន់​យូរ​មក​ហើយ ដោយ​ដណ្តើម​យក​សម្ពន្ធមិត្ត​នៅ​សេសសល់​តិចតួច​ពីតៃវ៉ាន់ និង​បញ្ជូន​យន្តហោះ​និង​នាវា​ចូលទៅ​កៀក​កោះ​នេះ​ជាប្រចាំ​។​កាលពី​ថ្ងៃអាទិត្យ ហុងឌូ​រ៉ាស បាន​បង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​ចិន​ប៉េកាំងបន្ទាប់​ពី​ផ្តាច់ការ​ទាក់ទង​ផ្លូវការ​ពី​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិះ​។​

​លោក​ម៉ា ដែល​ជា​សមាជិក​គណបក្ស​ប្រឆាំង កូ​មីនតា​ង​(Kuomingtang)​ជិះ​យន្តហោះ​ទៅចុះ​នៅក្រុង​សៀង​ហៃ​មុនពេល​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង​ណាន​ជី​ញក្បែរ​នោះ​។​លោក​ត្រូវ​រំពឹងថា​នឹង​នៅ​ចិន​ចាប់ពី​ថ្ងៃ​២៧​មីនា ដល់​០៧​មេសា ដោយ​ឈប់​សំចត​នៅ​ក្រុង​អ៊ូ​ហាន​និងឆាង​សា និង​ទីក្រុង​ដទៃ​ទៀត​។​

​លោក​នាំ​និស្សិត​មហាវិទ្យាល័យ​ពី​តៃវ៉ាន់​ទៅ​ជួប​និសិត្ស​មកពី​សកលវិទ្យាល័យ​ហ្វ៊ូ​ដាន​នៃក្រុង​សៀង​ហៃ និង​សកល​វិទ្យាល័យ​ហ៊ូ​ណាន​នៃ​ក្រុង​ឆាង​សា​។​

​លោក​ម៉ា ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជា​ការប៉ុនប៉ង​បន្ថយ​ភាព​តានតឹង​នៃ​ទំនាក់ទំនង​កាត់​ច្រក​សមុទ្រ តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សន​កិច្ច​របស់​ក្រុមនិស្សិត​។​ដំណើរ​របស់​លោក​ម៉ា​ក៏​ជា​ឳ​កាស​អោយ​លោក​អាច​ទៅ​គោរព​ផ្នូរ​សព​ជីដូន​ជីតា​(​ឆេង​ម៉េង​)​នៅ​ថ្ងៃ​០៥​មេសា ៕

​អតីត​ប្រធានាធិបតី ម៉ា យី​ង​-​ចូ​វ បក់ដៃ​នៅពេល​លោក​ចេញដំណើរ​ទៅ​ចិន កាលពី​ថ្ងៃ​២៧​មីនា​

​លោក​ម៉ា ឆ្លើយ​ទៅ​អ្នកកាសែត​មុន​ចាកចេញ​ពី​តៃវ៉ាន់​កាលពី​ថ្ងៃ​ចន្ទ​

Post navigation