Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីត​ប្រធានាធិបតី​ស្រីលង្កា​បាន​ទៅ​ដល់​ក្រុង​បាងកក​ក្រោយ​ភៀសខ្លួន​ចេញពី​ការតវ៉ា​ប្រឆាំង​នៅក្នុង​ស្រុក​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អតីត​ប្រធានាធិបតី​ស្រីលង្កា​លោក ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា​(Gotabaya Rajapaksa)​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ទៅដល់​ទីក្រុង​បាងកក​បន្ទាប់​ពី​ទិដ្ឋាកា​រយៈពេល​​មួយ​ខែ​របស់​លោក​នៅ​សិង្ហ​បុរី​អស់​សុពលភាព​ ក្រោយពីលោកបានរត់​ភៀសខ្លួន​ចេញពី​ប្រទេស​ចំ​ពេល​មហាជន​ផ្ទុះ​កំហឹង​នាំគ្នា​ចេញ​មក​តាម​ដងផ្លូវ​ដើម្បី​ទាមទារ​អោយ​លោក​ចុះចេញ​ពី​តំណែង​ដោយសារ​​តែ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។​

​មេដឹកនាំ​ដែល​ត្រូវ​បណ្តេញចេញ​ពី​អំណាច​រូបនេះ បាន​ទៅ​ដល់​តាម​យន្តហោះ​ឯ​កជន​មួយ​នៅ​អាកាសយានដ្ឋាន​ដន​មឿង​នៅ​ម៉ោង​៨​យប់​និង​បាន​ចាកចេញ​ពី​បន្ទប់​ភ្ញៀវ​ពិសេស​(VIP)​ជាមួយ​ប្រពន្ធ​​នៅ​៤០​នាទី​ក្រោយ​តាម​រថយន្ត​ពណ៌​ខ្មៅ​មួយ​។​

​សូម​រំលឹក​ថា លោក​រ៉ា​ចា​ប៉ាក់​សា បាន​ធ្វើដំណើរ​ចូល​សិង្ហ​បុរី​ក្នុង​ដំណើរ​ចេញពី​កោះ​ម៉ាល់​ឌី​វ កាលពី​ថ្ងៃ​១៤​កក្កដា ក្រោយ​ភៀសខ្លួន​ចេញពី​ប្រទេស​ចំ​ពេល​មាន​ការប្រឆាំង​តវ៉ា​មហាជន​និង​វិបត្តិ​សេដ្ឋកិច្ច​​ធ្ងន់ធ្ងរ​នៅ​ស្រីលង្កា ហើយ​បាន​ដាក់​ពាក្យសុំ​លាឈប់​ពី​តំណែង​ប្រធានាធិបតី​នៅ​ទៅនោះ​ភ្លាម​។​

តាមធម្មតា ប្រជាជន​ស្រីលង្កា​ដែល​ទៅ​ដល់​សិង្ហ​បុរី​ទទួលបាន​ទិដ្ឋាកា​៣០​ថ្ងៃ តែ​អាជ្ញាធរ​កាលពី​ដំបូង​អនុញ្ញាតអោយ​លោក​រ៉ា​ចា​ប៉ាក់​សា​ស្នាក់នៅ​ក្នុង​បុរី​រដ្ឋ​នេះ​តែ​ពីរ​សប្តាហ៍​និង​បាន​បន្ត​​ពីរ​សប្តាហ៍​ទៀត​៕

​អតីត​ប្រធានាធិបតី​ស្រីលង្កា​លោក ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា បាន​ចាកចេញ​ពី​សិង្ហ​បុរី​កាលពី​ថ្ងៃ​១១​សីហា និង​បាន​ទៅដល់​ទីក្រុង​បាងកក​នៅ​ម៉ោង​៨​យប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

Post navigation