Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីត​អគ្គលេខាធិការ​អ​.​ស​.​បលោក​បាន គីមូន អំពាវនាវ​ឱ្យ​ដាក់​សម្ពាធ​ការទូត​ខ្លាំង​ឡើង​លើ​មេ​យោធា​មី​យ៉ាន់​ម៉ា​

Views: 22

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីមូន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​កំពុង​ទាក់ទង​ជាមួយ​អាជ្ញាធរ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​គ្រប់គ្រង​ដោយ​យោធា ក៏ដូចជា​សមាជិក​នៃ​ក្រុម​តស៊ូ​ប្រដាប់អាវុធ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទៅកាន់​ប្រទេស​នេះ​កាលពី​ខែ​មេសា​ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​សម្ពាធ​ការទូត​​បន្ថែមទៀត​លើ​ពួក​ឧត្តមសេនីយ៍ដែល​កំពុ​ង​កាន់អំណាច​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​។​

​លោក​បាន​មិន​បាន​បញ្ជាក់​ពី​ចរិត​លក្ខណៈ​នៃ​ការធ្វើទំនាក់ទំនង​ទាំងនោះ​ទេ​ហើយ​បាន​បដិសេធ​មិន​បង្ហាញ​ព័ត៌មាន​លម្អិត​នៃ​ការសន្ទនា​របស់​គាត់​ជាមួយ​មេដឹកនាំ​យោធា​ក្នុងអំឡុង​កិច្ចប្រជុំ​ខែ​​មេសា​របស់​លោក​ជាមួយ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ទេ​។ លោក​និយាយ​រឿង​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​សេ​អ៊ូ​ល រួម​ជាមួយ​សមាជិក​ដ​ទៃ​ទៀត​នៃ​ក្រុម​ព្រឹទ្ធាចារ្យ The Elders ជា​ក្រុម​រដ្ឋបុរស​ជាន់ខ្ពស់​ដែល​ចូលរួម​ក្នុង​ការបង្កើត​សន្តិភាព​និង​គំនិត​ផ្តួចផ្តើម​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក​។​

​លោក​បាន និយាយថា “​ខ្ញុំ​កំពុង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ទាំងអស់​ដើម្បី​ប្រឹងប្រែង​ឱ្យបាន​ខ្លាំង​តាម​ដែល​យើង​អាច​ធ្វើបាន ដើម្បី​ជួយ​ពួកគេ​ធ្វើ​ឱ្យ​មី​យ៉ាន់​ម៉ា​មាន​ប្រជាធិបតេយ្យ​”​។​

​លោក​បាន​និយាយថា លោក​នៅ​តែ​ទាក់ទង​ជាមួយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដែល​កាន់​តំណែង​ប្រធាន​ប្តូរ​វេន​នៃ​អាស៊ាន​ដែលមាន​១០​សមាជិក និង​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​មី​យ៉ាន់​ម៉ា ដែល​កំពុង​ដឹកនាំ​រដ្ឋបាល​ស៊ីវិល​លាក់ខ្លួន​មួយ បន្ទាប់​ពី​ការកាន់កាប់​អំណាច​ដោយ​យោធា​ក្នុង​ឆ្នាំ ២០២១ ដែល​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។​

​នៅក្នុង​ជំនួប​របស់គាត់​ជាមួយ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ឧត្តមសេនីយ៍ មីន អ៊ុង​ហ្លាំង និង​មន្ត្រី​កំពូល​ផ្សេងទៀត​លោក​បាន​បាន​ជំរុញ​ឱ្យ​ពួកគេ​ផ្តួចផ្តើម​គំនិត​ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ​​ដ៏​ហិង្សា​របស់​ប្រទេស និង​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​។ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​យោធា​អនុវត្ត​ផែនការ​សន្តិភាព​ដែល​ស្នើឡើង​ដោយ​អាស៊ាន​និង​សេចក្តីសម្រេច​ចិត្តដាច់​ដោយឡែក​របស់​​អ​.​ស​.​ប ដើម្បី​បញ្ឈប់​អំពើហិង្សា​រវាង​យោធា​និង​កងកម្លាំង​តស៊ូ ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ​។​

​ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន​ធ្វើឡើង​តាម​ការអ​ញ្ជើ​ញ​របស់​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​។ លោក​នៅតែ​មិន​និយាយ​អំពី​អ្វី​ដែល​មេដឹកនាំ​យោធា​បាន​និយាយ​ទៅកាន់​លោក​ក្នុងពេល​ប្រជុំ​។​រដ្ឋា​ភិ​​បាល​យោធា​បាន​ច្រាន​ចោល​ការអំពាវនាវ​ពី​ខាងក្រៅ​ឱ្យ​មាន​ការចរចា ដោយ​ចាត់ទុក​វា​ថា​ជា​ការរំលោភ​លើ​អធិបតេយ្យភាព​របស់​មី​យ៉ាន់​ម៉ា ហើយ​បាន​ចាត់ទុក​ក្រុម​ប្រឆាំង​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ជា​ភេរ​វករ​ដែល​ត្រូវកំទេច​និង​ផាត់​ចេញ​ពី​ការបោះឆ្នោត​៕

​លោក បាន គីមូន (ឆ្វេង)ជួប​លោក​មីន អ៊ុង​ហ្លាំង កាលពី​ខែ​មេសា

Post navigation