Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីត​អនុ​ប្រធានាធិបតី ម៉ៃ ផេន នឹង​ប្រកាស​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​

Views: 19

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាម៉េរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា អតីត​អនុ​ប្រធានាធិបតី ម៉ៃ ផេន (Mike Pence) គ្រោង​នឹង​ប្រកាស​បេក្ខភាព​សេត​វិមាន​ឆ្នាំ ២០២៤ របស់​គាត់​នៅ​សប្តាហ៍​ក្រោយ ដោយ​ប្រជែង​នឹង​លោក ដូ​ណា​ល់ ត្រាំ សម្រាប់​ការតែងតាំង​ពី​គណបក្ស​សាធារណរដ្ឋ​។​

​ទូរទស្សន៍ NBC News និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​បាន​និយាយថា លោក​ផេន​អាយុ ៦៣ ឆ្នាំ​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ប្រធានាធិបតី​របស់​គាត់​នៅ​ថ្ងៃទី ៧​ខែ​មិថុនា​ជាមួយនឹង​សុន្ទរកថា​នៅ​ក្នុង​​រដ្ឋ​អាយ​អូ​វ៉ា (Iowa)​ជា​រដ្ឋ​នៅ​ភាគ​កណ្តាល ដែល​ជា​ធម្មតា​ចាប់ផ្តើម​រដូវ​កាល​បោះឆ្នោត​មុនគេ​។​

​លោក​ត្រាំ​អាយុ ៧៦​ឆ្នាំ​បាន​ប្រកាស​កាលពី​ខែវិច្ឆិកា​ថា​គាត់​កំពុង​ប្រឹងប្រែង​ជា​លើក​ទី​បី​សម្រាប់​តំណែង​នៅ​សេត​វិមាន​និង​ជា​អ្នក​នាំមុខគេ​យ៉ាង​ច្បាស់​នៅ​ក្នុងការ​ប្រជែង​ដ៏​ចង្អៀត​ដើម្បី​ស្វែងរក​​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​បក្ស​សាធារណរដ្ឋ​។​

​អភិបាលរដ្ឋ​ផ្លរីដា លោក រ៉ុន ដេសា​ន់ទី​ស (Ron DeSantis)​អាយុ ៤៤ ឆ្នាំ​បាន​ចូលរួម​ក្នុង​ការ​ប្រជែង​នេះ​ដែរ​កាលពី​សប្តាហ៍​មុន​ហើយ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ម្នាក់​ទៀត​គឺ​​អតីត​អភិបាលរដ្ឋ​ញូ​វ​ជើ​ស៊ី (New Jersey) លោក គ្រីស គ្រីស្ទី (Chris Christie) អាយុ ៦០ ឆ្នាំ​ត្រូវ​គេ​រំពឹងថា​នឹង​ចូលរួម​ក្នុងការ​ប្រណាំងប្រជែង​នៅ​សប្តាហ៍​ក្រោយ​។​

​លោកស្រី នី​ក​គី ហា​លី (Nikki Haley) អាយុ ៥១ ឆ្នាំ​ជា​អតីត​អភិបាលរដ្ឋ​សៅ​ខា​រ៉ូ​លីណា (South Carolina)​និង​ជា​ឯកអគ្គរដ្ឋទូត​ទីមួយ​របស់​លោក​ត្រាំ​ប្រចាំ​អង្គការ​សហប្រជាជាតិ​ក៏​កំពុង​ចង់​​ក្លាយ​ជា​បេក្ខជន​តែងតាំង​ពី​បក្ស​សាធារណរដ្ឋ​ផងដែរ រួមជាមួយ​នឹង​ព្រឹទ្ធ​សមាជិក​រដ្ឋ​សៅ​ខា​រ៉ូ​លីណា លោក ធី​ម ស្កុត (Tim Scott)​ដែល​កំពុង​ប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ស្បែក​​ខ្មៅ​ដំបូង​គេ​របស់​គណបក្ស​សាធារណរដ្ឋ​៕

​លោក​ផេន​នឹង​ប្រកាស​បេក្ខភាព​សេ​ត​វិមាន​ឆ្នាំ ២០២៤ របស់​គាត់​នៅ​សប្តាហ៍​ក្រោយ

Post navigation