Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីត​តារា​សិ​ចស្ត​មមី ដា​នៀ​លស៍ មាន​មោទនភាព​ដោយសារ​ត្រាំ​ត្រូវបាន​ចោទប្រកាន់​ព្រហ្មទណ្ឌ​

Views: 12

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាង ស្តម​មី ដា​នៀ​លស៍ (Stormy Daniels) អតីត​តារា​សិច​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងអាស្រូវ​ផ្លូវភេទ​នៅ​ពីក្រោយ​ការចោទប្រកាន់​របស់​លោក ដូ​ណា​ល់ ត្រាំ នោះ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ចក្រភព​អង់គ្លេស​មួយ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​មីនា​ថា ការចោទប្រកាន់​ព្រហ្មទណ្ឌ​បង្ហាញថា គាត់​”​លែង​ឡើងចាង​ដូច​មុន​ទៀត​​ហើយ​”​។​

​នាង​ដា​នៀ​លស៍ ជា​អតីត​តារា​សិច​អាយុ ៤៤ ឆ្នាំ បាន​ប្រាប់​កាសែត The Times របស់​ចក្រភព​អង់គ្លេស​ថា ការចោទប្រកាន់​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រឆាំងនឹង​អតីត​ប្រធានាធិបតី​គឺ “​អស្ចារ្យ​និង​វីរភាព​”​។​

​នាង​ដា​នៀល​ស៍​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ពី​ទីតាំង​មិន​បញ្ចេញ​ក្នុង​សហរដ្ឋ​អាម៉េរិក ថា “​ខ្ញុំ​មាន​មោទនភាព​”​។​

​នាង​បាន​និយាយថា “​លោក​ត្រាំ​មិនមែន​មិន​អាច​ប៉ះពាល់​បាន​ដូច​មុន​ទៀតឡើយ​”​។​

​នាង​បន្ត​ថា “​មួយ​ផ្នែក​នៃ​រឿង​នោះ​គឺថា​វា​នឹង​បន្ត​បំបែកបំបាក់​មនុស្ស​និង​នាំ​មនុស្ស​ចាប់​កាន់​អាវុធ​។ គាត់​បាន​រួចខ្លួន​រួច​ហើយ​ពី​ការ​ញុះញង់​ឱ្យមាន​កុបកម្ម បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​វិនាសកម្ម​”​។​

​នាង​បាន​ព្រមាន​ថា “​មិន​ថា​លទ្ធផល​យ៉ាងណាទេ វា​នឹង​បង្ក​ជា​អំពើហិង្សា ហើយ​នឹង​មាន​របួស​និង​ស្លាប់​”​។​

​នាង​ដា​នៀ​លស៍ ដែល​មាន​ឈ្មោះ​កំណើត​ថា ស្តេ​ហ្វា​នី គ្លី​ហ្វ​ហ្វ​ត (Stephanie Clifford) បាន​អះអាង​ថា​នាង​បាន​រួមភេទ​ជាមួយ​ត្រាំ​ក្នុង​ឆ្នាំ ២០០៦ គឺ​តែ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ប្រពន្ធ​ទី​បី​របស់​លោក​គឺ​លោកស្រី​មេ​ឡា​នី​សម្រាល​បាន​កូនប្រុស បា​រ៉ុន (Barron)៕

​នាង​ដា​នៀល​ស៍មាន​មោទនភាព​ដែល​ត្រាំ​លែង​ឡើងចាង​ដូច​មុន

Post navigation