Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ុ​យក្រែន បាញ់​ទម្លាក់​កាំជ្រួច​រុស្ស៊ី​១០​ដើម តែ​ឃ្លាំង​ប្រេង​មួយ​ត្រូវ​គ្រាប់​ឆេះ​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ពួក​មន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​ឧសភា​ថា អ៊ុយ​ក្រែន​បាន​បាញ់ទម្លាក់​កាំជ្រួច​រុស្ស៊ី​ចំនួន​ដប់​ដើម​និង​ដ្រូ​ន​ជាង​២០​គ្រឿង​លើ​រដ្ឋធានី​គៀវ លើ​ទីក្រុង​​ដ្នី​ប្រូ​(Dnipro)​និង​តំបន់​ខាងកើត​ប្រទេស​។​

​ការិយាល័យ​ប្រធានាធិបតី ហ្សេ​ឡេន​ស្គី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អគ្គិភ័យ​មួយ​បាន​កើតមាន​នៅ​ជាយក្រុង​ខា​គី​វ ក្រោយ​ឃ្លាំង​ប្រេង​មួយ​រង​ការវាយប្រហារ​។​

​រុស្ស៊ី​បាននិងកំពុង​បង្កើន​ការវាយប្រហារ​ដោយ​កាំជ្រួច​និង​ដ្រូ​ន​លើ​អ៊ុយ​ក្រែន​នៅ​ខែ​នេះ ភាគ​ច្រើន​លើ​ឃ្លាំងភស្តុភា​និង​ទីតាំង​ហេដ្ឋារចនាសម្ពន្ធ​នៅមុ​ន​ការវាយបក​របស់​កងកម្លាំង​អ៊ុយ​ក្រែន​ដែល​គេ​រំពឹងទុក​។​

​កងទ័ពអាកាស​អ៊ុយ​ក្រែន​បាន​និយាយថា ខ្លួន​បាន​បាញ់​ទម្លាក់​កាំជ្រួច​ដប់​ដើម​ដែល​ត្រូវ​រុស្ស៊ី​បាញ់​ចេញមក​ពី​សមុទ្រ​កាស​ព្យែន និង​ដ្រូ​ន​អត្តឃាត​Shahed​ចំនួន​២៣​គ្រឿង និង​ដ្រូ​ន​ឈ្លបយកការណ៍​​ចំនួន​ពីរ​កាល​ពី​យប់មិញ​។​សរុប​កាំជ្រួច​១៧​ដើម និង​ដ្រូ​ន​៣១​គ្រឿង​ត្រូវបាន​បាញ់​បង្ហោះ​នៅក្នុង​ការវាយប្រហារ​នេះ​។​

​ចំណែក​មន្ត្រី​រុស្ស៊ី​បាន​អះអាង​ថា អ៊ុយ​ក្រែន​បាន​វាយប្រហារ​ចូលតំបន់​ពីរ​នៅ​រុស្ស៊ី​ខាងត្បូង ដោយ​ប្រើ​រ៉ុក្កែត​និង​ដ្រូ​ន តែ​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​កងការពារ​ដែនអាកាស​របស់ខ្លួន​៕

Post navigation