Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ុយ​ក្រែ​ននិយាយថា​យន្តហោះ​ចម្បាំ​ង​រុស្ស៊ី​៩​គ្រឿង​ខ្ទេច​ក្នុងការ​ផ្ទុះ​នៅគ្រីមេ​

Views: 2

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១០​សីហា​ថា​យន្តហោះ​ចម្បាំង​រុស្ស៊ី​ចំនួន​ប្រាំបួន​គ្រឿង​ត្រូវបាន​បំផ្លាញ​នៅក្នុង​ការផ្ទុះ​ដ៏​សាហាវ​មួយ​នៅឯ​មូលដ្ឋាន​ទ័ពអាកាស​​នៅគ្រីមេ ដែល​ទំនង​ដោយសារ​ការវាយប្រហារ​របស់​អ៊ុ​យក្រែន ដែល​អាច​នឹង​តំណាង​ឱ្យ​ការកើនឡើង​សង្គ្រាម​គួរឱ្យកត់សម្គាល់​។​

​រុស្ស៊ី​បាន​បដិសេធថា​មិន​មាន​យន្តហោះ​ណាមួយ​ខូចខាត​ក្នុង​ការផ្ទុះ​កាលពី​ថ្ងៃ​អង្គារ​ឬ​មាន​ការវាយប្រហារ​ណាមួយ​បាន​កើត​ឡើង​នោះ​ទេ​។ ប៉ុន្តែ​រូបថត​ពី​ផ្កាយរណប​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​យ៉ាងហោច​​ណាស់​យន្តហោះ​ចម្បាំង​ប្រាំពីរ​គ្រឿង​នៅ​ឯ​មូលដ្ឋាន​ត្រូវបាន​បំផ្ទុះ ហើយ​ខ្លះ​ទៀត​ប្រហែល​ជា​ខូចខាត​។​

​មន្ត្រី​អ៊ុយ​ក្រែន​មិន​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ជា​សាធារណៈ​ចំពោះ​ការផ្ទុះ​នេះ​ទេ ខណៈ​ចម្អក​ដាក់​ការពន្យល់​របស់​រុស្ស៊ី​ថា​អ្នក​ជក់បារី​ធ្វេសប្រហែស​ម្នាក់​ប្រហែល​បង្ក​ឱ្យ​ផ្ទុះ​គ្រាប់​យុទ្ធភ័ណ្ឌ​នៅឯ​មូលដ្ឋាន​​អាកាស​សា​គី (Saki)​។ អ្នកវិភាគ​ក៏បាន​និយាយ​ដែរ​ថា ការពន្យល់​នេះ​មិន​សម​ហេតុផល​ទេ ហើយ​ថា អ៊ុយ​ក្រែន​អាច​ប្រើ​កាំជ្រួច​ប្រឆាំង​នាវា​ដើម្បី​វាយប្រហារ​មូលដ្ឋាន​នេះ​។​

​ជា​ការពិត ប្រសិន​បើ​កងកម្លាំង​អ៊ុយ​ក្រែន​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការផ្ទុះ​នេះ​មែន វា​នឹង​ក្លាយ​ជា​ការវាយប្រហារ​ដ៏​ធំ​ដែល​គេ​ស្គាល់​ជា​លើកដំបូង​លើ​ទីតាំង​យោធា​រុស្ស៊ី​នៅ​ឧបទ្វីប​គ្រី​មេដែល​ត្រូវបាន​​រឹបអូស​ពី​អ៊ុយ​ក្រែន​ដោយ​វិមាន​ក្រឹ​មឡាំង​ក្នុង​ឆ្នាំ ២០១៤​។ យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​ប្រើប្រាស់​មូលដ្ឋាន​សា​គី​ដើម្បី​វាយប្រហារ​តំបន់​នានា​នៅ​ភាគខាងត្បូង​អ៊ុ​យក្រែន​។​

​គ្រីមេ​មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​និង​ជា​និមិត្តរូប​សម្រាប់​ភាគី​ទាំងពីរ​។

​ការទាមទារ​របស់​វិមាន​ក្រឹម​ឡាំង​ឱ្យ​អ៊ុយ​ក្រែន​ទទួលស្គាល់គ្រី​មេ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី​គឺជា​លក្ខខណ្ឌ​ដ៏​សំខាន់​មួយ​របស់​ខ្លួន​សម្រាប់​ការបញ្ចប់​ការប្រយុទ្ធ​គ្នា​ខណៈ​អ៊ុយ​ក្រែន​បាន​ប្តេជ្ញា​ថា​នឹង​បណ្តេញ​​រុស្ស៊ី​ចេញពី​ឧបទ្វីប​នេះ និង​ដែនដី​ដែល​កាន់កាប់​ផ្សេង​ទៀត​ទាំងអស់​។​

​ការផ្ទុះ ដែល​បាន​សម្លាប់​មនុស្ស​ម្នាក់​និង​របួស ១៤ នាក់ បានធ្វើឱ្យ​អ្នកទេសចរ​រត់គេចខ្លួន​ទាំង​ភ័យ​ស្លន់ស្លោ ខណៈ​ផ្សែងហុយ​ពេញ​ឆ្នេរសមុទ្រ​ក្បែរ​នោះ​។ វីដេអូ​បានបង្ហាញ​កញ្ចក់​បង្អួច​បែក​និង​រន្ធ​នៅក្នុង​ជញ្ជាំង​ឥដ្ឋ​នៃ​អគារ​មួយ​ចំនួន​៕

​រូបភាព​ផ្កាយរណប​បង្ហាញ​យន្តហោះ​រុស្ស៊ី​៩​គ្រឿង​ត្រូវបាន​ខូចខាត​

Post navigation