Views: 2
ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ សមាជិកសភាជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃចន្ទទី៦កុម្ភៈថា អ៊ុយក្រែនបានដកចេញពីបណ្ណាល័យរបស់ខ្លួននូវសៀវភៅសម័យសូវៀតឬជាភាសារុស្សីចំនួន ១៩ លានក្បាលគិតត្រឹមខែវិច្ឆិកាឆ្នាំមុន។
លោកស្រី យេវហេនីយ៉ា ក្រាវឆាក់ (Yevheniya Kravchuk)អនុប្រធានគណៈកម្មាធិការនៃសភាអ៊ុយក្រែនស្តីពីមនុស្សធម៌និងគោលនយោបាយព័ត៌មាន បាននិយាយថាក្នុងចំណោមសៀវភៅ១៩លានក្បាល សៀវភៅចំនួន១១លានក្បាលជាភាសារុស្ស៊ី។
លោកស្រីក្រាវឆាក់និយាយថា “សៀវភៅជាភាសាអ៊ុយក្រែនខ្លះពីសម័យសូវៀតក៏ត្រូវបានដកចេដែរ។ក៏មានអនុសាសន៍ផងដែរក្នុងការដកចេញនិងលុបចោលសៀវភៅដែលអ្នកនិពន្ធគាំទ្រការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងអ៊ុយក្រែន”។
គេមិនទាន់ដឹងច្បាស់ទេថាតើមានអ្វីកើតឡើងចំពោះសៀវភៅដែលបានដកចេញទាំងនោះ។
បន្ទាប់ពីរុស្ស៊ីបានកាត់យកឧបទ្វីបគ្រីម៉េរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០១៤ មក រដ្ឋាភិបាលក្រុងគៀវបានរឹតត្បិតការប្រើប្រាស់សៀវភៅជាភាសារុស្ស៊ីកាន់តែខ្លាំងឡើង។ ដំណើរការនៃអ្វីដែលគេហៅថា “ការលុបបំបាត់ភាពជារបស់រុស្សី” បានរីករាលដាលនៅពេលដែលរុស្ស៊ីបានចូលលុកលុយប្រទេសនេះជិតមួយឆ្នាំមុន៕


គេមិនទាន់ដឹងច្បាស់ទេថាតើមានអ្វីកើតឡើងចំពោះសៀវភៅដែលបានដកចេញទាំងនោះ