Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ុយ​ក្រែន​ទទួល​រថក្រោះ​ធុន​ធ្ងន់​ថ្មី រុស្ស៊ី​ពង្រឹង​ផែនការ​នុយគ្លេអ៊ែរ​

Views: 12

​ប្រែ​សម្រួលៈ​បំណង​(AFP)៖ អង់គ្លេស​និង​អាល្លឺម៉ង់​បាន​បញ្ជូន​រថក្រោះ​ធុន​ធ្ងន់​ទៅកាន់​អ៊ុ​យក្រែន នេះ​បើ​តាម​ការបញ្ជាក់​ពី​ពួក​មន្ត្រី​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មីនា ដោយ​វា​ផ្តល់​កម្លាំង​ប្រយុទ្ធ​ពាស​ដែក​ដ៏​សំខាន់​​មួយ​ដែល​នឹង​ជួយ​ការប្រយុទ្ធ​របស់​កងកម្លាំង​អ៊ុយ​ក្រែន​ប្រឆាំង​នឹង​ទាហាន​ឈ្លាន​ពាន​រុស្ស៊ី​។​

​រថក្រោះ​ប្រយុទ្ធ​ទាំងនេះ ត្រូវបាន​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ​ទាំង​ពីរ​សន្យា​ផ្តល់​អោយ​អ៊ុយ​ក្រែន​កាលពីដើមឆ្នាំ​នេះ​និងពួកវា​បាន​ទៅ​ដល់​ចំ​ពេល​មាន​ការរំពឹង​ទុក​ថា​នឹង​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​គឺ​ការ​វាយ​​បក​របស់​កងកម្លាំង​អ៊ុយ​ក្រែន​នៅរ​ដូវ​ស្លឹក​ឈើលាស់​នេះ​។​

​នៅពេល​រដ្ឋាភិបាល​ទីក្រុង​គៀវ​ទទួលបាន​រថក្រោះ​ធុន​ធ្ងន់​ទំនើប រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​បាន​ប្តេជ្ញា​ធ្វើ​តាម​ផែនការ​មួយ​ដែល​ប្រធានាធិបតី​រុស្ស៊ី​បានប្រកាស​គឺ​ដាក់ពង្រាយ​សព្វាវុធ​នុយគ្លេអ៊ែ​រកល​​យុទ្ធ​នៅក្នុង​ប្រទេស​ក្បែរ​ខាង​បេឡា​រូស ជា​ចំណាត់ការ​មួយ​ដែល​បង្ក​ការរិះគន់​ពី​លោកខាងលិច​។​

​អធិកា​ប​តី​អាល្លឺម៉ង់ លោក​អូ​ឡា​ហ្វ សូ​ល បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា​រដ្ឋាភិបាល​ទីក្រុង​ប៊ែរ​ឡាំង​បាន​ផ្តល់​រថក្រោះ​ប្រយុទ្ធ​ទំនើប​ខ្លាំង​ឡេ​អូ​ផាត​(Leopard)​ទៅ​អោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ ​ហើយ​ក្រោយមក​ក្រសួង​ការពារជាតិ​បាន​និយាយថា វា​មាន​ចំនួន​សរុប​១៨​គ្រឿង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់​លោក បូរី​ស ពីស្តូ​រៀស​(Boris Pistorius)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​រថក្រោះ​របស់​យើង​បាន​ទៅ​ដល់ដៃ​មិត្ត​អ៊ុយ​ក្រែន​របស់​យើង​តាម​ការសន្យា​​និង​ទាន់​ពេល​»​។​

​រថក្រោះ​ទាំងនេះ​បាន​ចូលរួម​ជាមួយ​រថក្រោះ​ឆា​ឡិន​ជឺ​(Challenger)​ទៅ​ពី​អង់គ្លេស នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អ៊ុ​យក្រែន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​នក្នុងពេល​ជាមួយគ្នាបា​ននិយាយថា លោក​បាន​ទៅ​ពិនិត្យ​មើល​សព្វាវុធ​បន្ថែម​គឺ​រថក្រោះ​Challenger និង​យាន​ប្រយុទ្ធ​ម៉ាឌ័​រ​(Marder)​របស់​អាល្លឺម៉ង់​បូក​រួម​ទាំង​​រថយន្តយោធា​និង​រថពាសដែក​ស្ត្រាយ​ឃឺ​(Stryker)​មក​ពី​អាម៉េរិក​។​

​នៅ​ទីក្រុង​មូ​ស្គូ​ឯណេះ​វិញ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង បាន​និយាយថា ការរិះគន់​ពី​លោកខាងលិច​អំពី​សព្វាវុធ​នុយគ្លេអ៊ែរ​កល​យុទ្ធ​មិនមាន​ឥទ្ធិពល​លើ​ផែនការ​របស់​រុស្ស៊ី​ទេ​។​

​មុន​នេះ​ពីរ​ថ្ងៃ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា​រុស្ស៊ី​នឹង​បញ្ជូន​និង​បំពាក់​កាំជ្រួច​នុយគ្លេអ៊ែរ​កល​យុទ្ធ​ដល់​យន្តហោះ​បេឡា​រូ​ស ដើម្បី​ឆ្លើយតប​នឹង​ចំណាត់ការ​របស់​ពួក​លោក​ខាងលិច​៕

ទៅដល់អស់ហើយ ​ចាំ​មើល​ថា​តើ​រុស្ស៊ី​អាច​បំផ្លាញចោល​រថក្រោះ​ទំនើប​ដែល​អាល្លឺម៉ង​និង​អង់គ្លេស​ផ្តល់​អោយ​អ៊ុយ​ក្រែន​ដូច​ការ​អួតអាង​រប​ស់​ខ្លួន​ដែរឬទេ​

Post navigation