Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ុយ​ក្រែន​កាន់តែដាច់​ភ្លើង​ក្រោយ​រង​ការវាយប្រហា​រ​ដោយ​កាំជ្រួច​រុស្ស៊ី​បន្ថែម​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អ៊ុយ​ក្រែន​ព្រមាន​អំពី​ស្ថានភា​ពអា​សន្ន​អគ្គិសនី​ជា​ថ្មី​នៅក្នុង​តំបន់​ជាច្រើន​នៅ​ពេល​ខ្លួន​កំពុង​ជួសជុល​ការខូចខាត​បង្កឡើង​ដោយ​ការវាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​ដែល​​បាន​បំផ្លាញ​ផ្ទះ​និង​ផ្តាច់​ចរន្តអគ្គិសនី នៅពេល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ថា​វាយប្រហារ​ចូល​ជ្រៅ​ទៅក្នុង​ប្រទេស​រុស្ស៊ី​ដោយ​ប្រើ​ដ្រូ​ន​។​

​ការវាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​មួយ​ប្រាវ​ត្រូវ​បាន​រំពឹង​ទុក​ជាមុន​នៅ​អ៊ុយ​ក្រែន​និង​វាបាន​កើត​ឡើង​នៅ​ពេល​ស្ថានភា​ព​គ្រាអាសន្ន​អគ្គិសនី​នៅ​អ៊ុយ​ក្រែន​ប្រុង​នឹង​ចប់​។​ការវាយប្រហារ​ថ្មី​បាន​រុញ​ទម្លាក់​ផ្នែក​ជា​ច្រើន​នៃ​ប្រទេស​អោយ​ធ្លាក់​ក្នុង​ភាព​ងងឹង​ជាមួយនឹង​សីតុណ្ហភាពត្រ​ជាក់​ដល់​សូន្យ​។​

​យ៉ាងហោច​ណាស់​មនុស្ស​៤​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​របស់​រុស្ស៊ី នេះ​បើ​តាម​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី និង​ថា​កាំជ្រួច​ប្រមាណ​៧០​គ្រាប់​ត្រូវបាន​បាញ់​ទម្លាក់​។​លោក​​ប្រធានាធិបតី​បាន​និយាយថា​« នៅ​តំបន់​ជាច្រើន មានការ​ដាច់​ភ្លើង​ក្នុងស្ថានភាព​គ្រាអាសន្ន​។​យើង​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ស្តារ​វា​ឡើង​វិញ​»​។​

​ក្នុងពេលជាមួយគ្នា សហរដ្ឋ​អាម៉េរិក​បាន​និយាយថា​ខ្លួន​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ជាមួយនឹង​នាយក​ក្រុមហ៊ុន​ប្រេង​និង​ហ្គាស​ដើម្បី​ពិភាក្សា​រក​វិធី​គាំទ្រ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​អ៊ុ​យក្រែន​។​

​សូមបញ្ជាក់​ថា ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​អ៊ុយ​ក្រែន​បាន​រង​ការវាយប្រហារ​ជាខ្លាំង​ពី​សំណាក់​កាំជ្រួច​រុស្ស៊ី​ចាប់តាំងពី​ដើម​ខែ​តុលា នៅពេល​កងកម្លាំង​រុស្ស៊ី​ត្រូវ​បង្ខំ​ដកចេញ​ពី​ទឹកដី​ដែល​ខ្លួន​វាយ​កាន់កាប់​​ខ្លះ​៕

​បើ​តាម​ក្រសួង​មហាផ្ទៃ​អ៊ុ​យក្រែន ទីតាំង​ជាង​៥០០​នៅ​អ៊ុយ​ក្រែន​គ្មានអគ្គិសនី​ប្រើទេ​កាលពី​ថ្ងៃអាទិត្យ​

Post navigation