Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អវកាសយានិក​ចិន​វិល​មក​កាន់​ផែនដី​ក្រោយ​បំពេញបេសកកម្ម​៦​ខែ​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,ស៊ីនហួរ)៖ អវកាសយានិក​ចិន​បី​នាក់​បាន​វិល​មក​កាន់​ផែនដី​វិញ​កាលពី​ថ្ងៃអាទិត្យ​ក្រោយ​ចំណាយ​ពេល​ប្រាំ​មួយខែ​ធ្វើការ​សាងសង់​បញ្ចប់​ស្ថានីយ​អវកាស​ធៀន​ហ្ក​ង​(Tiangong) នេះ​បើ​តាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍​រដ្ឋ​ចិន​។​

​ទូរទស្សន៍​ចិន​CCTV​បាន​និយាយថា បន្ទប់​យាន​ដែល​ផ្ទុក​មេបញ្ជាការ សេន ដុង​(Chen Dong)​និង​អ​វ​កា​យានិក លីវ យ៉ាង (Liu Yang)​ព្រមទាំង កាយ ស៊ូ​ចេ​(Cai Xuzhe)​បាន​ចុះ​ដល់​ដី​នៅ​វាល​​ខ្សាច់​ហ្គោ​ប៊ី នៃតំបន់ស្វ័យតម៉ុងហ្គោលីខាងក្នុងនៅ​ចិន​ខាងជើង​នៅ​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​។​

​មុន​ចេញដំណើរ អ្នក​អវកាស​ទាំងបី​បាន​ចំណាយពេលអស់​ពេល​ជិត​ប្រាំ​ថ្ងៃ​នៅជាមួយ​សហការី​បី​នាក់​ទៀត​ដែល​ទើប​ទៅ​ដល់​កាលពី​ថ្ងៃ​ពុធ​ក្នុង​បេសកកម្ម​ស្នាក់​នៅ​លើ​ស្ថានីយ​នេះ​សំរាប់​ពេល​ប្រាំ​មួយខែ​ទៀត ដែល​ធ្វើ​​អោយ​ចិន​ក្លាយជា​ប្រទេស​ដំបូង​ដែល​មាន​អ្នក​អវកាស​ប្រាំមួយ​នាក់​នៅក្នុង​ទី​អវកាស​ក្នុងពេល​តែមួយ​។​

​មេបញ្ជាការ​អវកាស សេន ដុង បក់ដៃ​ពេល​លោក​អង្គុយ​នៅ​ក្រៅ​បន្ទប់​យាន​ក្រោយ​ចុះ​ដល់​ផែនដី​

​ក្រោយ​ចុះ​ដល់​ផែនដី​ប្រមាណ​៤០​នាទី​អ្នក​អវកាស​ទាំង​បី​ត្រូវ​បាន​សែង​ចេញពី​បន្ទប់​យាន​ដោយ​បុគ្គលិក​វេជ្ជសាស្ត្រ​។​ពួកគេ​ញញឹម​និង​ហាក់​មាន​សុខភាព​ល្អ​ដោយ​បក់ដៃ​យ៉ាង​រីករាយ​ដាក់​បុគ្គលិក​នៅ​​កន្លែង​ចុះចត​។​

​អ្នក​ទាំង​ពី​ជា​ផ្នែក​នៃ​បេសកកម្ម​សេន​ចូ​វ​-១៤(Shenzhou-14)​ដែល​ត្រូវបាន​ចាប់ផ្តើម​កាលពី​ខែមិថុនា​។​ក្រោយ​ទៅដល់​ស្ថានីយ​ធៀន​ហ្ក​ង លោក​ចេន នាង​លីវ​និង​លោក​កាយ​បាន​ត្រួត​មើល​ការចូល​ចត​​របស់​យាន​ផ្សេង​ដែល​ដឹក​កំណាត់​ស្ថានីយ​។​ពួកគេ​បាន​ដើរ​ក្នុង​ទី​អវកាស បង្រៀន​វិទ្យាសាស្ត្រ​បន្ត​ផ្ទាល់​ពី​ស្ថានីយ​អវកាសដល់សិស្សនៅលើផែនដី​និង​ធ្វើ​ការពិសោធន៍​ជាច្រើន​។​

​មុន​ចេញដំណើរ អ្នក​អវកាស​ទាំងបី​បាន​នៅ​អស់​ពេល​ជិត​ប្រាំ​ថ្ងៃ​ជាមួយ​សហការី​បី​នាក់​ទៀត​ដែល​ទើប​ទៅ​ដល់​កាលពី​ថ្ងៃ​ពុធ​ក្នុង​បេសកកម្ម​ស្នាក់​នៅ​លើ​ស្ថានីយ​នេះ​សំរាប់​ពេល​ប្រាំ​មួយខែ​ទៀត​

​ស្ថានីយ​Tiangong ជា​ផ្នែក​នៃ​ផែនការ​របស់​ចិន​សំរាប់​វត្តមាន​មនុស្ស​អចិន្ត្រៃយ៍​​នៅក្នុង​តារា​វិថី​។​សូមបញ្ជាក់​ថា ចិន​បាន​ស្ថាបនា​ស្ថានីយ​អវកាស​ដោយ​ខ្លួនឯង​ត្រូវបាន​ផាត់​ចេញពី​ស្ថានីយ​អវកាស​​អន្តរជាតិ ដោយសារ​តែ​អាម៉េរិក​ជំទាស់​ពី​ព្រោះតែ​កម្មវិធី​អវកាស​របស់​ចិន​មាន​ទំនាក់ទំនង​ជិតដិត​ពេល​ទៅ​នឹង​កងទ័ព​រំដោះប្រជាជន​ចិន ។​

​ជាមួយនឹង​អាយុកាល​១០​ទៅ​១៥​ឆ្នាំ ស្ថានីយ​Tiangong នៅ​ថ្ងៃមួយ​នឹង​ក្លាយជា​ស្ថានីយ​អវកាស​តែមួយគត់​ដែល​នៅ​ដំណើរការ បើសិនជា​ស្ថានីយ​អវកាស​អន្តរជាតិ​ISS​អស់​អាយុកាល​ប្រើ​នៅ​ប្រមាណ​ជា​​ចុង​ទសវត្សរ៍​នេះ​៕

បន្ទប់យានShenzhou-14បានធ្លាក់ចុះដល់ដីជាមួយនឹងអវកាសយានិកបីនាក់កាលពីថ្ងៃ៤ធ្នូនៅតំបន់ស្វ័យតម៉ុងហ្គោលីខាងក្នុង

Post navigation