Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន និង​វេទិកា​អភិបាលក្រុង​អាស៊ាន ឆ្នាំ​២០២២ រយៈពេល​២​ថ្ងៃ ដែល​បើក​កម្មវិធី​ប្រជុំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​

Views: 2

​ដោយ​៖​ រ៉ា​ម៉ន​/​ភ្នំពេញ​៖ បើ​ពុំមាន​ការប្រែប្រួល​នោះទេ នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២២​នេះ រាជធានី​ភ្នំពេញ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន (MGMAC 2022) និង​វេទិកា​អភិបាលក្រុង​អាស៊ាន ឆ្នាំ​២០២២ (ASEAN Mayors Forum 2022) ក្នុង​រយៈពេល​២​ថ្ងៃ នោះ​គឺ​ថ្ងៃ​សុក្រ​និង​សៅរ៍ ថ្ងៃទី​២​និង​៣ ខែធ្នូ ឆ្នាំ​២០២២​ខាងមុខនេះ នៅ​សណ្ឋាគារ រ៉េស៊ីដង់ សុខា​, ហើយ​ជា​គម្រោង​នឹងមាន​តំណាង​ទីក្រុង និង​ខេត្ត​ចូលរួម​ប្រមាណ​៨០​ទីក្រុង​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​អាស៊ាន មាន​ជាង​៣០​ទីក្រុង​ធំៗ​ចូលរួម​ផងដែរ​។​

​កម្មវិធី​នេះ​ជា​គម្រោង​នៅ​ថ្ងៃ​សុក្រ ទី​២ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​៩:០០ ដល់ ១០:១៥ ព្រឹក នឹងមាន ពិធី​បើក​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុង​ពិធី​នោះដែរ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​បណ្ឌិត Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគម​ទីក្រុង និង​រដ្ឋបាល​មូលដ្ឋាន ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (UCLG ASPAC) និង​វេទិកា​អភិបាលក្រុង​អាស៊ាន (AMF) នឹង​ឡើង​អាន​សុន្ទរកថា​ស្វាគមន៍ ជាមួយនិង​ការអាន​សារ​របស់លោក​បណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន ដោយ​លោក Lee Yoong Yoong ប្រធាន​នាយកដ្ឋាន​កិច្ចការ​សហគមន៍​នៃ​លេខាធិការដ្ឋាន​អាស៊ាន បន្ទាប់មក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អាន​សុ​ទ្ទរ​កថា​បើក​កម្មវិធី​តែម្តង​។​

​សម្រាប់​ព្រឹ​ថ្ងៃទី​០២ ខែធ្នូ​ដដែល ក្រោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បានបញ្ចប់​កម្ម​វី​ធី នៅ​ម៉ោង ១០:៤៥ ដល់​ម៉ោង​១២:00 និង​បន្ត​បើក​កិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធ​«​ការពង្រឹង​កិច្ចសហការ​អាស៊ាន តាមរយៈ​ការជំរុញ ការកសាង​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព ប្រកបដោយ​បរិវត្ត​កម្ម និង​បរិ​យា​ប័ន្ន តាម​គន្លង​ប្រក្រតីភាព​ថ្មី​» ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ឃូ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​បណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការ​សមាគម UCLG ASIAC និង AMF​។​

​ទស្សនវិស័យ​របស់រ​ដ្ឋ​បាល​ថ្នាក់​តំបន់ និង​ថ្នាក់ក្រោម​ជាតិ ដោយ ប្រទេស​ព្រុយ​ណេ គឺ​លោក Awang Abdul Walid bin Haji Mataesan លេខាធិការ​រង​អចិន្ត្រៃយ៍ (​ក្រុង និង​ស្រុក​) ក្រសួងមហាផ្ទៃ​ព្រុយ​ណេ​ដា​រ៉ូ​សាឡា​ម ដោយ​ប្រទេស​ឥណ្ឌូនេស៊ី (​ក្រសួងមហាផ្ទៃ នៃ​ប្រទេស​ឥណ្ឌូនេស៊ី​) ។​ប្រទេស​កម្ពុជា (​តំណាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​) ប្រទេស​ឡាវ ប្រទេស​ម៉ាឡេស៊ី ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​ភី​លី​ពី​ន​(​សិង្ហ​បុរី ប្រទេស​ថៃ ប្រទេស​វៀតណាម និង​បញ្ចប់​ដោយ​មតិ​បូកសរុប​កិច្ចប្រជុំ​ដោយ​ប្រធាន​អង្គប្រជុំ​។​

​សម្រាប់​នៅ​រសៀល​ថ្ងៃទី​០២ ដដែល​នឹងមាន​កិច្ចប្រជុំតុមូល​បន្តទៀត ដោយ​ចែកចេញជា​៤​ក្រុម ដែលមាន​ទាំង​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន (MGMAC 2022) ដោយ​ផ្តោតលើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ ដើម្បី​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព​» ។ កិច្ចពិភាក្សា លើ​ការធ្វើ​ហិរញ្ញប្បទាន គម្រោង​ដែលមាន​ចីរភាព ដើម្បី​ការអភិវឌ្ឍ​ទីក្រុង ។ កិច្ចពិភាក្សា​លើ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព នៅ​កម្រិត​មូលដ្ឋាន ការស្វែងយល់​ពី​កិច្ចសហការ និង​ការអនុវត្ត គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដើម្បី​បន្ស៊ី​គ្នា​រវាង​ផែនការអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​ក្នុង​ទីក្រុង​នៅ កម្រិត​ប្រទេស​នីមួយៗ និង​កម្រិត​តំបន់ ក៏ដូចជា​នៅ​រដ្ឋបាល​មូលដ្ឋាន​អាស៊ាន​។ កិច្ចពិភាក្សា លើ​នគរូបនីយកម្ម​អាស៊ាន ប្រកបដោយ​ចីរភាព ការបង្ហាញ​របាយការណ៍​នគរូបនីយកម្ម​អាស៊ាន ប្រកបដោយ​ចីរភាព​។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ ក៏មាន​ការ បន្ត​កិច្ចពិភាក្សា​តុមូល​បន្តទៀត​ផងដែរ ។​

​ដោយឡែក​សម្រាប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ នៅពេល​ព្រឹក តាម​កម្មវិធី​នឹងមាន​ការបង្ហាញ​ឯកសារ​វីដេអូ «​អាស៊ី​ម៉ែត​មួយ​»​ការបង្ហាញ​ឯកសារ​វីដេអូ​ស្តីពី​វេទិកា​អភិបាលក្រុង​អាស៊ាន (AMF) ។ ការបង្ហាញ​ឯកសារ​វីដេអូ​ស្តីពី​ការធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រសាសន៍​ស្តីពី​លទ្ធផល​កិច្ចពិភាក្សា​តុមូល ដោយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​បណ្ឌិត Emil Elestianto Dardak អភិបាលរង ខេត្ត​ជ្វា​ខាងកើត (East Java) ប្រទេស​ឥណ្ឌូនេស៊ី ប្រធាន​សមាគម EAROPH តំណាង​អង្គការសហប្រជាជាតិ​ផ្នែក​ទីជម្រក (UN-Habitat) លោកស្រី Madelaine Alfelor Gazman ទូត​សុ​ឆន្ទៈ​នៃ​អង្គការ UCLG ASPAC លោកស្រី Noraini Roslan ប្រធាន​ក្រុមប្រឹក្សា​ទីក្រុង Klang ប្រទេស​ម៉ាឡេស៊ី ។​

​មតិ​បូកសរុប​កិច្ចពិភាក្សា (៥​នាទី​) របស់​លោកស្រី​បណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការ​សមាគម UCLGASPAC និង AMF ។ កិច្ចពិភាក្សា​តុមូល សេចក្ដីថ្លែងការណ៍​វេទិកា​អភិបាលក្រុង​អាស៊ាន (AMF) នៅ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសរើស​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ដឹកនាំ​ដោយ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​បណ្ឌិត Berzelis Irswui Tanraokewi អគ្គលេខាធិការ​សមាគម UCLG ASPAC និង AMF ។ ការប្រកាស​ពី​ភាពជា​ប្រធាន​វ​ទិ​កា​អភិបាលក្រុង​អាស៊ាន (AMF) នៅ​ឆ្នាំ​២០២៣ (​កម្មវិធី​ផ្ទេរតំណែង​ជា​ប្រធាន AMF របស់​កម្ពុជា ជូនទៅ​ទីក្រុង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​) ៕​

Post navigation