Cambodia

រាជធានី​ភ្នំពេញ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទំនើប ០២​គ្រឿង (​ពន្លត់ភ្លើង និង​ទម្លុះ​ជញ្ជាំង​)

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក នេ​ត វ​ន្ថា ប្រធាន​នាយ​ដ្ឋា​ន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើការ​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ ទំនើប (​ពន្លត់ភ្លើង​ផង និង​ទម្លុះ​ជញ្ជាំង​ផង​) ចំនួន​២​គ្រឿង ដោយ​ជូន​ទៅ​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ នៃ​ក្រសួងមហាផ្ទៃ​ទទួល​បាន (​មួយ​គ្រឿង​) និង​មួយ​គ្រឿង​ទៀត ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ប្រើប្រាស់ ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។

ពិធី​ប្រគល់​ទទួល​រថយន្ត​ពន្លត់​អគ្គិភ័យ និង​ទម្លុះ​ជញ្ជាំង ទាំង​២​គ្រឿង ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ឯក នេ​ត វ​ន្ថា ប្រធាន​នាយ​ដ្ឋា​ន​នគរបាល បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​, លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​រង​ទទួល​ផែន​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គិភ័យ តំណាង​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​អនុប្រធាន​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ ព្រមទាំង​មន្ត្រី​ជំនាញ​ជា​ច្រើន​នាក់​ទៀត ។

លោក​ឧត្តមសេនីយ៍ឯក នេ​ត វ​ន្ថា បានអោយ​ដឹង​ថា រថយន្ត​ពន្លត់អគ្គីភ័យ​ទាំង​ពីរ​នេះ អាច​ជួយ​ពន្លត់អគ្គីភ័យ​បាន​កម្ពស់​ខ្ពស់ និង​បាន​ចម្ងាយ​ឆ្ងាយ​ផង​ដែរ ។ រថយន្ត​នេះ​អាច​ផ្ទុក​ទឹកបាន​ចំណុះ ៨​ពាន់​លី​ត្រ និង​ធ្វើការ​បាញ់​ទឹក​ចេញ​បាន​លឿន ក្នុង​រយៈកម្ពស់​ជាង ៣០​ម៉ែត្រ ជា​ពិសេស​អាច​ស្វាន​បុក​ទម្លុះ​ជញ្ជាំងបេតុង បាន​ថែម​ទៀត​ផង ពោល​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​រថយន្ត ដែល​ប្រទេស​កម្ពុជា​យើង ធ្លាប់​បាន​ប្រើ​កន្លង​មក ។

ឧត្តមសេនីយ៍ឯក នេ​ត វ​ន្ថា ក៏​បាន​សំណូមពរ​ដល់​នាយកដ្ឋាន​ជំនាញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ទទួល​បាន​រថយន្ត​នេះ​ហើយ សូម​ធ្វើការ​ថែទាំ​ឲ្យ​បាន​ល្អ ដើម្បី​ជា​ប្រយោជន៍​បម្រើ​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ប្រធាន​នាយ​ដ្ឋា​ន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ក៏​បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ផង​ដែរ ដោយ​ក្នុង​គេហដ្ឋាន​នីមួយ​ៗ គប្បី​មាន​ឧបករណ៍​សង្គ្រោះ​បឋម បើ​ទោះបីជា មន្ត្រី​ជំនាញ​មាន​រថយន្ត និង​សម្ភារ​ទំនើប​ក្តី ក៏​បងប្អូន​មិន​ត្រូវ​ធ្វេសប្រហែស​នោះ​ឡើយ ៕

PicturePicturePicturePicture

Football news:

Tottenham will offer 50 million euros to Atalanta for Romero
Gallery of new forms of top clubs: Barcelona defends women's rights with purple, Chelsea connects op-art, Manchester United returned to the 1960s
Varane will sign a contract with Manchester United next week
Jose Mourinho: I can name at least 30 favorite dishes of Italian cuisine. I like picata and ravioli with tomato sauce
Trent has become one of the highest paid Liverpool players along with van Dijk, Salah, Mane and Firmino
Trent Alexander-Arnold: Liverpool are aiming for trophies. We want to win as much as possible this season
Gabriel Martinelli: I think Arsenal is one of the best teams in the world. A lot turned out at the end of last season