Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រាជធានីនិងខេត្តកណ្តាលទទួលរោងចក្រថ្មីមួយគម្រោង

Views: 3

ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងនៅថ្ងៃទី​២០ ខែ មីនា ឆ្នាំ ២០២៣ ថា ខេត្តកណ្តាលនិងរាជធានីបានទទួលរោងចក្រមួយគម្រោងដែលអាចនឹងផ្តល់ការងារធ្វើជាង ១.២០០ នាក់ ។

ប្រភពដដែលបានអះអាងថា XIN YUAN CHENG FACTORY CO., LTD ត្រូវបានយល់ព្រមឲ្យវិនិយោគលើ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៨កន្លែង។

ប្រភពដដែលបានបន្តថា ដោយឡែកក្រុមហ៊ុន XU WEI GARMENT (CAMBODIA) CO., LTD ត្រូវបានផ្តល់សិទ្ធិឲ្យវិនិយោគ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩៥កន្លែង៕/រ

Post navigation