Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រាជរដ្ឋាភិបាលអនុម័តទាំងស្រុងលើ​ “សំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យថាមពចំនួន៥គម្រោង

Views: 1

ដោយៈតារារិទ្ធ/ភ្នំពេញៈ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៣១ខែមីនា២០២៣ បានសម្រេចអនុម័តទាំងស្រុងលើ​ “សំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យ ថាមពលចំនួន៥គម្រោងគឺគម្រោងវារីអគ្គិ សនីស្ទឹងឬស្សីជ្រុំកណ្ដាលនិងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតផ្គួបគ្នា១គម្រោងនិងគម្រោ ងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ៤គម្រោង (នៅខេត្តពោធិ៍សាត់១គម្រោង ខេត្តកំពង់ឆ្នាំង១គម្រោង ខេត្តស្វាយរៀង១គម្រោង និងខេត្តព្រៃវែង១គម្រោង)”។

យោងទៅតាមស្ថានភាពនៃការរៀបចំគម្រោងនិងពេលវេលាដែលត្រូវការគ ម្រោងក្រសួងរ៉ែ និងថាមពលរៀបចំនៅ ពេលនេះនូវការអភិវឌ្ឍគម្រោងចំនួន៥ ដែលមាននៅក្នុងកញ្ចប់គម្រោងចំនួន ២ កញ្ចប់ដូចខាងក្រោមក្នុងចំណោមគម្រោង ៤ កញ្ចប់ដែលអភិវឌ្ឍន៍តាមយន្តការចាស់៖

– កញ្ចប់គម្រោងវារីអគ្គិសនីភូមិភាគនិរតី : គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល(៧០មេហ្កាវ៉ាត់)និងគម្រោងវារីអគ្កិសនីស្ទឹងវាលថ្មកំបុត (១០០មេហ្កាវ៉ាត់)នៅខេត្តកោះកុងផ្គួបបញ្ចូលគ្នាជាគម្រោងតែមួយ។

-កញ្ចប់គម្រោងស្ថានីយពន្លឺព្រះអាទិ ត្យ: គម្រោងអភិវឌ្ឍស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យនៅខេត្តពោធិ៍សាត់ ១៥០ មេហ្កាវ៉ាត់១គម្រោង។ នៅខេត្តកំពង់ ឆ្នាំង៦០មេហ្កាវ៉ាត់១គម្រោងនៅខេត្ត ស្វាយរៀង៦០មេហ្កាវ៉ាត់១គម្រោង និងខេត្តព្រៃវែង៨០មេហ្កាវ៉ាត់១គម្រោង។
ផលប្រយោជន៍នៃការអភិវឌ្ឍគម្រោងទាំង ៥ គឺ ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាតកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូន ច្រើន និងធានារក្សាបាននូវបរិស្ថានធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
ផ្ដល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គប់កង្វះខាត តាមពេលវេលាដែលបានសិក្សានៅក្នុងផែនការមផងជាមួយ គ្នានោះវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តា លដែលមានអាងស្តុកទឹកធំនឹងជួយស្ដុកប្រភពទឹកភ្លៀងនៅរដូវវស្សាទុកនៅក្នុងអាងទឹកនេះជួយកាត់បន្ថយមិនឱ្យមានការហៀរទឹកចោលនិងការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិ សនីស្ទឹងឬស្សីជ្រុំក្រោមនៅរដូវវស្សា និងស្តុកទឹកនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលនៅរដូវប្រាំងនិងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅខាងក្រោមដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន១២២លានគីឡូ វ៉ាត់ម៉ោងក្នុង១ឆ្នាំបន្ថែមទៀត ។ធានាបាន អត្រាថ្លៃប្រភពអគ្គិសនីមួយដែលថេរ ២០ ឆ្នាំសម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យនិង៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី។នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរការ។លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរ មានរាជរដ្ឋាភិបាលនឹងទទួលបានចំណូ លពន្ធសរុបប្រមាណ ៣២២ ៨៨០ ៣៨២ ដុល្លារអាមេរិកក្នុងរយ:ពេលអា ជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជាពន្ធលើប្រាក់បៀវត្សរ៍ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោ លដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជានិងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ៕

Post navigation