Cambodia

រីករាយខួប១ឆ្នាំរបស់realmeកម្ពុជា៖ក្លាយជាអ្នកនាំមុខគេផ្នែកបច្ចេកវិទ្យានិងនាំមកនូវ​បច្ចេក​វិទ្យា​ពេញនិយមឈានមុខ

ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ គឺជាថ្ងៃខួបគម្រប់១ឆ្នាំរបស់ realme ដែលជាម៉ាកដែលផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំង រចនាបទទាន់សម័យ និង​ការហានឆ្ពោះទៅមុខនៅក្នុងទីផ្សារកម្ពុជា។ក្នុងនាមជាម៉ាកបច្ចេកវិទ្យា​ដ៏ពេញ​និយម ដែលមានអាយុកាលវ័យក្មេងមួយ ដែលមានស្មារតី “ហានឆ្ពោះទៅមុខ”យក​ចិត្ត​ទុក​ដាក់លើការធ្វើឱ្យប្រសើរឡើងផលិតផលផ្តល់​​​​​​​​​​ជូនអ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្ម​នេះនូវចម្លើយដ៏ពេញចិត្ត។ ​​​​​​ទន្ទឹមនឹងនេះ ដើម្បីចូលរួមអបអរសាទរខួប ១ ឆ្នាំនៃ​ការ​ចូលមកទីផ្សារកម្ពុជាrealmeក៏មានប្រូម៉ូសិនពិសេសដើម្បីតបស្នងការស្រលា​ញ់​និង​ការគាំទ្រពីអ្នកប្រើប្រាស់។

ចាប់តាំងពីត្រីមាសទី៣នៃឆ្នាំ២០១៩realmeបានជាប់ចំណាត់ថ្នាក់លេខ៧​ក្នុង​ចំណោ​ម​​ម៉ាកស្មាតហ្វូនទូទាំងពិភពលោកនិងបានពង្រីកខ្លួនយ៉ាងឆាប់រហ័សទៅក្នុង​ទីផ្សារ​ចំនួន ៦១នៅទូទាំងពិភពលោក។ចាប់តាំងពីចូលទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩​ realme​ បានអនុវត្តបេសកម្មដ៏សំខាន់មួយនៃការក្លាយខ្លួនជាអ្នកនាំមុខបច្ចេកវិទ្យាដែលពេញនិយមជាមួយឆន្ទៈត្រូវតែជោគជ័យរបស់ខ្លួន។realmeនាំមកនូវបច្ចេកវិទ្យាលំដាប់Flag​sh​ip បំពាក់លើទូរស័ព្ទរបស់ខ្លួន ដែលមានតម្លៃសមរម្យទៅកាន់យុវវ័យ។​ ដូច្នេះហើយ អ្នកប្រើប្រាស់កាន់តែច្រើនអាចទទួលយកបទពិសោធន៍កាន់តែប្រសើរ។បច្ចេកវិទ្យា​ឈា​ន​​មុខគេធ្វើឲ្យ​ realme បានក្លាយជាយីហោទូរស័ព្ទចល័តកំពូលទី៤នៅកម្ពុជា​យ៉ាង​​ឆាប់រហ័ស។

ក្នុងនាមជា “អ្នកនាំមុខគេ” ខាងបច្ចេកវិទ្យា​ realme បាននាំមុខគេក្នុងការបញ្ចេញ​នូវ​បច្ចេកវិទ្យាថ្មីៗ និង មុខងារពិសេសៗ ដូចជា បច្ចេកវិទ្យាសាកថ្មលឿន 125w Ultra​Dart មុខងារថតហ្វូងផ្កាយ និង កាមេរ៉ា 64MP ដំបូងបង្អស់ដែលស្ថិតក្នុងតម្លៃសមរម្យ ដើម្បីលើកកម្ពស់វឌ្ឍនភាពរួមនៃឧស្សាហកម្មបច្ចេកវិទ្យា។នៅក្នុងទីផ្សារ​ប្រទេស​កម្ពុជា​ realmeបានបញ្ចេញស្មាតហ្វូនលំដាប់កំពូល5G realme X50 Proបំពាក់​ដោយ​បច្ចេ​ក​វិទ្យាសាកថ្មលឿន 65W SuperDart  និង realme C12 ដែលបំពាក់ដោយ​ថាម​ពល​ថ្ម​ធំ 6000mAh ដំបូងបង្អស់​ -ល-។

ស្របពេលជាមួយគ្នានេះដែរrealme ដែលជាអ្នកនាំមុខគេខាងបច្ចេកវិទ្យាតែងតែ​ជំនះ​​​រនាំងតម្លៃនិងបំបែកទម្លាប់នៃការកំណត់តម្លៃស្មាតហ្វូន ដែលធ្វើឲ្យយុវវ័យ​ដែល​មាន​ថវិកាស្តួចស្តើងអាចទទួលយកបទពិសោធន៍បច្ចេកវិទ្យាទំនើបជាមួយស្មាតហ្វូនស្ថិត ក្នុងតម្លៃទាប។ បើនិយាយពីការសាកថ្ម realme បាននាំយកបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ដែលមាននៅលើស្មាតហ្វូនលំដាប់កំពូល មកបំពាក់​នៅ​លើ​ ​realme 7 Pro ដែលមានតម្លៃក្នុងចន្លោះពី 300-400 ដុល្លារតែប៉ុណ្ណោះ។ បើ​និយាយពីការថតរូប realme 7 ស៊េរីធ្វើឲ្យគ្រាប់គ្នាកាន់តែចង់បាន កាមេរ៉ា64MP​ ៤គ្រាប់របស់វា ។

ក្រៅពីនេះ realme បានប្រកាសនៅយុទ្ធសាស្រ្តផលិតផល“1+4+N”សម្រាប់ផលិត​ផ​ល AIoT ecosystem ជាមួយស្មាតហ្វូនជាស្នូលសំខាន់​ ក្នុងការបើកទីផ្សារ​សម្រាប់​ឆ្នាំ​ដំបូងនៃផលិតផលAIoTក្នុងប្រទេសកម្ពុជាព្រមទាំងបានបង្កើតនូវភាពពេញ​និយម​សម្រាប់​យុវវ័យ។

នាពេលបច្ចុប្បន្ននេះ realme បានប្តេជ្ញាចិត្តបង្កើតនូវ AIoT ecosystemដែលមាន​ភាព​ពេញលេញ។ វាបាននាំមកនូវផលិតផលផលិតផល AIoT ជាច្រើនដូចជានាឡិ​កា​ឆ្លាតវៃ និងឧបករណ៍សម្លេងឆ្លាតវៃ។ បន្តិចម្តងៗ realme នឹងផលិតផលិតផលឆ្លារវៃ ជាមួយការរចនាកាន់តែស្រស់ស្អាតទាន់សម័យនិងមុខងារពិសេសគ្រប់កម្រិតតម្លៃដែ​ល​ធ្វើឲ្យជីវិតរបស់យុវវ័យកាន់តែស្រស់បំព្រង។ទើបតែនៅក្នុងខែវិច្ឆិកាrealmeត្រៀ​មនឹងនាំយកនូវនាឡិកាវៃឆ្លាតថ្មីដែលកាន់ថ្មបានយូរLeap to Next Genera​tion។

realme ដែលមានអាយុកាលត្រឹម ១ឆ្នាំ កំពុងតែមានការលូតលាស់ម្តងបន្តិចៗ នេះ​ក៏​ដោយសារតែ ស្មារតី “ហ៊ានឆ្ពោះទៅមុខ” ផលិតផល realme ដែលមានបច្ចេកវិទ្យាថ្មី និង ពេញនិយមនឹងបន្តបង្កើតឡើងកាន់តែច្រើន ។ មិនយូរប៉ុន្មាន ផលិតផល​realme​នឹងក្លាយជាចំណែកមួយនៅក្នុងការរស់នៅប្រចាំថ្ងៃដែលមិនអាចខ្វះបានរបស់អ្នកប្រើប្រាស់នៅកម្ពុជា៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Pep Guardiola: The people of football are lucky, we can do our job. How many places have closed and will never open again?
Ferencvaros defender: Ronaldo waved me off when I asked for his shirt. Maybe it's because he didn't score for us
Klopp on firmino: the Team is an orchestra, and Bobby plays 12 instruments in It. He is important to us
Antonio Conte: I Don't think Real Madrid can cry about their losses. It's funny that the media write about their problems with the squad
Lewandowski on the cancellation Of the Golden ball: it's not that important. Such prizes are something extra
Salah can play with Atalanta. He became ill with the coronavirus
Klopp on injured: no News. I have no idea who will play for Atalanta. Why should we give them information?