Cambodia

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ថ្មី ចំនួន​៣៦​នាក់​បន្ថែម​ទៀត និង​ជា​សះស្បើយ​៣​នាក់​នៅ​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​៣៦​នាក់​បន្ថែម​ទៀត និង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ បានជា​សះស្បើយ​ចំនួន​៣​នាក់ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ។

រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ក្នុង​ព្រឹត្តិការណ៍ ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្ត បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​៣៦​នាក់ និង​ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៣​នាក់ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ដូច​មាន​ក្នុង​តារាង​រាយ​នាម​។

Picture

រដ្ឋបាល​ខេត្តសៀមរាប បាន​បន្ត​ថា ចំពោះ​ករណី​ទី​១ ដល់ទី​១៩ គឺជា​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ដែល​មាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​នឹង​ប្រភព​ដើម​មក​ពី​ស្រុក​ជីក្រែង​។ ចំពោះ​ករណី​ទី​២០ គឺជា​ម្ដាយ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ប៉ៃលិន និង​បន្ត​ចម្លង​ទៅ​កូន ។ ករណី​ទី​២១, ករណី​ទី​២២ ជា​មន្ត្រី​ពន្ធនាគារ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្តឧត្តរមានជ័យ និង​ករណី​ទី​២៣ ដល់ទី​២៤ គឺជា​ករណី​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដោយ​មាន​អាកា​រៈ​សង្ស័យ ក្រុម​គ្រូពេទ្យ​ក៏​បាន​យក​សំណាក​ទៅ​ធ្វើតេស្ត ហើយ​ជា​លទ្ធផល​ក៏​រក​ឃើញ​មេរោគ​កូ​វី​ដ​-១៩ ។ ដោយឡែក ចំពោះ​ករណី​ទី​២៥ ដល់ទី​៣៦ គឺជា​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ក​(​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្ដេចឪ​។

Picture

ចំណែក​អ្នកជា​សះស្បើយ​ទាំង​៣​នាក់​វិញ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​តម្រូវ​ឱ្យ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​បន្ត​ទៀត​។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៤៥៩​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១១៣ នាក់ ស្លា​.​ប់​៣​នាក់ និង​៣៤៣​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​។

Picture

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ឱ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕

PicturePicturePicture

Football news:

Bardzagli about 18-year-old Mbappe: He ran at a speed of 3,000 miles per hour. I asked Paratici why Juve is not signing him yet
Robert Pires: Mbappe's goal is to win the Champions League with PSG, and he will achieve it, I think
Messi and Barcelona have agreed a contract until 2026. Lionel's salary will be reduced by 50% (Diario Sport)
Giroud on Ibrahimovic: He often acts as a ten. We can complement each other
Bayern, Bayer and Borussia Gladbach are Interested in PSG defender Kerer
Ronaldinho: I can't imagine myself as a coach. I have never really watched football
Barcelona believes that the contract with Messi will be signed before August 8, when the match with Juve for the Gamper Cup will take place