Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រកឃើញ​សារធាតុ​វិទ្យុសកម្ម​នៅ​រោងចក្រ​ស្លដែក​ថៃ​មួយ តែ​ធុង​វិទ្យុសកម្ម​ដែល​បាត់​ទំនងជា​….

Views: 8

​ប្រែ​សម្រួលៈ​បំណង​(NATION/ASIA NEWS NETWORK)៖ សារធាតុ​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់​មួយ​ធុង​ដែល​បាន​បាត់​ចេញ​ពី​រោងចក្រ​អគ្គិសនី​ថៃ​មួយ​នៅក្នុង​ខេត្ត​ប្រា​ជីន​ប៊ូ​រី (Prachinburi)​ទំនងជា​​ចប់​ត្រឹម​រោងចក្រ​ស្លដែក​នៅក្នុង​ខេត្ត​ភាគ​ខាងកើត​ថៃ​មួយ​នេះ ។​

​ពួក​មន្ត្រី​បាន​ចូល​ត្រួតពិនិត្យ​បណ្តា​រោងចក្រ​ដែក​នៅក្នុង​ខេត្ត ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ​ពី​ក្រុង​បាងកក​ចាប់តាំងពី​សារធាតុ សេ​ស្យូម​-១៣៧(Caesium-137)​មួយ​ធុង​ទម្ងន់​២៥​គីឡូក្រាម​បាន​បាត់​ចេញពី​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មួយ​កាលពី​ថ្ងៃ​១០​មីនា​។​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មីនា​ពួកគេ​បាន​រកឃើញ​សញ្ញា​នៃ​សារធាតុ​វិទ្យុសកម្ម​នៅ​រោង​ស្មិត​ឬ​រោងចក្រ​ស្លដែក​ធំ​បំ​​ផុត​នៅក្នុង​ខេត្ត​។​

​សញ្ញា​នៃ​ចំហាយ​សារធាតុ​វិទ្យុសកម្ម​នេះ​កើតចេញ​គំនរ​ដែក​អេតចាយ​មួយ​ដែល​ត្រូវបាន​គាប​ចេញ​ជា​គូបៗ ដើម្បី​ត្រៀម​រំលាយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។​

​ពួក​មន្ត្រី​បាន​បញ្ជា​អោយ​រោងចក្រ​ផ្អាក​ដំណើរការ​ដើម្បី​កុំអោយ​ដែក​វិទ្យុសកម្ម​ត្រូវកំទេច​ហើយ​ចែកជា​បំណែក​ទី​នៅក្នុង​ដុំ​ដែក​ជាច្រើន​។​និយោជិត​ទាំងអស់​ត្រូវបាន​បញ្ជា​អោយ​ចេញ​ពី​រោងចក្រ​ហើយ​​ខ្សែ​ត្រូវបាន​ចង​នៅ​ជុំវិញ​រោងចក្រ​ដើម្បី​កុំអោយ​អ្នក​ក្រៅ​ចូល​។​

​ការស៊ើបអង្កេត​ជំហាន​ដំបូង​លើ​លោហៈ​ដែល​ត្រូវបាន​រំលាយ​បាន​រកឃើញ​សារធាតុ​សេ​ស្យូម​-១៣៧​នៅក្នុង​ធូលី​ខ្យល់​កនុង​រោងចក្រ​។​

​អភិបាលខេត្ត​លោក រ៉ុន​ណារ៉ុង ណា​ខន​ជីន​ដា​(Ronnarong Nakornjinda)​បាន​និយាយថា ធុង​ផ្ទុក​វិទ្យុសកម្ម​នេះ​អាច​ត្រូវ​គេ​លួច​មក​លក់​អោយ​ឃ្លាំង​អេតចាយ​ណាមួយ​។​

​បណ្ឌិត​ជូឡា​ពង់ តា​វី​ស្រ៊ី​(Julapong Taweesri)​អគ្គនាយក​នៃ​នាយកដ្ឋាន​ការងារ​ឧស្សាហកម្ម​ថៃ បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ថា ធុង​វិទ្យុសកម្ម​ដែល​បាត់​អាច​ត្រូវ​រំលាយ​ទៅជា​«​ធូលី​ពណ៌​ក្រ​​ហម​»​អស់​ទៅហើយ ក្រោយ​ពី​ពួក​មន្ត្រី​បាន​ចាប់​បាន​សារធាតុ​វិទ្យុសកម្ម​សេ​ស្យូម​នៅក្នុង​ភាគតូច​ល្អិតៗ​នៃ​ធូលី​ក្នុង​រោងចក្រ​តែ​មិន​រក​ឃើញ​ធាតុ​វិទ្យុសកម្ម​នៅក្នុង​លោហធាតុ​ដែក​នៅក្នង​រោងចក្រ​នោះ​​ទេ​។​

​លោក រ៉ុន​ណារ៉ុង បាន​ព្រមាន​ថា ការ​ប៉ះ​សារធាតុ​វិទ្យុសកម្ម​នៃ​អាច​គ្រោះថ្នាក់​ដល់​ស្បែក ថ្លើម​និង​ខួរឆ្អឹងខ្នង​ដែល​នាំ​ដល់​ការកើត​មហារីក​។​

​មន្ត្រី​សុខាភិបាល​ខេត្ត​កាលពី​សប្តាហ៍​មុន​បាន​បង្កើត​មជ្ឈមណ្ឌល​មួយ​ដើម្បី​ស្វែងរក​ធុង​ដែល​បាត់​និង​ត្រៀម​ដោះស្រាយ​ផល​កើតចេញ​ពី​ឧបទ្ទវហេតុ​វិទ្យុសកម្ម​នេះ​។​ខេត្ត​ក៏​ប្រកាស​ជូន​រង្វាន់​៥០.០០០​បាត​​ចំពោះ​អ្នក​ផ្តល់​ព័ត៌មាន​នាំ​ដល់​ការរកឃើញ​ធុង​វិទ្យុសកម្ម​នេះ​៕

​សញ្ញា​នៃ​សារធាតុ​វិទ្យុសកម្ម​សេ​ស្យូម​-១៣៧​ត្រូវបាន​រកឃើញ​នៅ​រោងចក្រ​ស្ល​ដែល​មួយ​ក្នុង​ខេត្ត​ប្រា​ជីន​ប៊ូ​រី តែ​ធុង​ផ្ទុក​វិទ្យុសកម្ម​អត់​ឃើញ​ទំនងជា​ត្រូវ​គាប​អោយ​កំពិត​ទៅ​ជា​ដែល​អេតចាយ​មុន​រំលាយ ឬក៏​​ត្រូវ​រំលាយ​ក្លាយ​ជា​ធូលី​អស់​ទៅហើយ

​ខេត្ត​ប្រកាស​ជូន​រង្វាន់​៥០.០០០​បាត​ចំពោះ​អ្នកផ្តល់​ព័ត៌មាន​នាំ​ដល់​ការរកឃើញ​ធុង​វិទ្យុសកម្ម​នេះ​

Post navigation