Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រកឃើញ​សព​ករណី​លិច​ទូក​នៅ​ទន្លេស្រែពក ពីរ​ថ្ងៃមុន​

Views: 1

ដោយ​: សុខុម​/​ស្ទឹងត្រែង​÷ សព​បុរស​ម្នាក់ ដែល​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​ចម្លង​នៅ​ចំណុច​ភូមិ​៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ បាន​រកឃើញ​ហើយ គឺ​អណ្ដែត​ទឹក​មក​ទើរ​នៅ​ចំណុច​អូរ​សូរ ភូមិ​ក្បាល​រមាស ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១២ ខែសីហា​នេះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​រកឃើញ​កម្លាំង​នគរបាល ប៉ុស្តិ៍​ឃុំ​ក្បាល​រមាស​សហការ​ជាមួយ កម្លាំង​ប្រជា​ការពារ​ភូមិ ក្របី​ជ្រុំ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង និង​កម្លាំង​អធិការនគរបាល​ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ចុះ​ទៅកាន់​កន្លែង​ប្រទះឃើញ​សព និង​ប្រគល់ជូន​សាច់ញាតិ​។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ ទូក​ចម្លង​មួយ​ឆ្លងកាត់ ទន្លេស្រែពក​ដឹក​មនុស្ស​មនុស្ស ១២​នាក់ ស្រី​៦​នាក់ និង​ម៉ូតូ​៤​គ្រឿង បើកបរ​ចំ​កន្លែង ទឹក​គួច​ខ្លាំង​ធ្វើអោយ​ទូក​លិច ហើយ​មនុស្សម្នា​ក់បាន​បាត់​ខ្លួន និង​មនុស្ស​១១​នាក់ ត្រូវបាន​ជួយសង្គ្រោះ​៕​

Post navigation