Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រន្ទះបាញ់បណ្តាលឱ្យស្លាប់យុវជន ពីរនាក់ នៅស្រុកប្រាសាទបាគង

Views: 2

ដោយៈបាយ័ន / សៀមរាបៈ យុវជន ពីរនាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារន្ទះបាញ់។ ហេតុការនេះ បានកើតឡើង នៅម៉ោង យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

យុវជនរងគ្រោះទី១ មានឈ្មោះ ជី ផល្លី អាយុ ២៤ឆ្នាំ នៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង និងទី២ ឈ្មោះ ឈាវឈាន អាយុ ២៨ឆ្នាំ នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពព័ត៍មានពីសមត្ថកិច្ចស្រុកប្រាសាទបាគង និងក្រុមគ្រួសារជនរងគ្រោះ បាននិយាយថាៈ ជនរងគ្រោះ បានត្រូវរន្ទះបាញ់បាញ់ស្លាប់ នៅពេលជនរងគ្រោះ កំពុងដើរឆ្លុះកង្កែប និងឆ្លុះហ៊ីង៕/V-PC

Post navigation