Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រង្វង់មូលព្រះម៉ែនាគ នៅបុរីរដ្ឋបាលខេត្តឧត្តរមានជ័យ

Views: 2

ដោយៈ ប.ជ័យ – អូរស្មាច់ / ឧត្តរមានជ័យៈ រដ្ឋបាលខេត្តឧត្តរមានជ័យ បានសម្ពោធឆ្លង រង្វង់មូល ព្រះម៉ែនាគ ដែលស្ថិតនៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុង-ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានកិច្ចខាង ទំនៀមទម្លាប់ សាសនា បានធ្វើក្នុងពិធីសម្ពោធឆ្លង រង្វង់មូលព្រះម៉ែនាគនោះ ។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថាៈ រង្វង់មូលព្រះម៉ែ នាគ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ គោរពបូជាផង និងទាញផលប្រយោជន៍ផង ។ រូបមានព្រះភ័ក្ត្របែរទៅទិសខាងត្បូង ឬនៅចំពីមុខបឹងស្នោរ ដែលជាបឹងធំមួយ នៅចំកណ្តាលប្រជុំជនខេត្ត ។

លោកអភិបាលខេត្ត បានបន្តថាៈ រង្វង់មូលព្រះម៉ែនាគ គឺបានសាងសងឡើងមានខឿន ចំនួនបួនថ្នាក់ ចម្លាក់តាមរចនាបទខ្មែរ និងចំណាយថវិកា អស់ប្រមាណមួយម៉ឺនដុល្លារ អាមេរិកប៉ុណ្ណោះ។

លោកបាននិយាយថាៈ នេះជាសម្បត្តិសាធារណៈ​(ឯកជនរបស់រដ្ឋ) មួយ ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ទាំងឡាយ សូមចូលរួមថែរក្សា ការពារ ឲ្យបានល្អ គង់វង្សយូរអង្វែង និងឱ្យសក្តិសម៕ V / N

Post navigation