Cambodia

របកគំហើញថ្មីមួយ ដោយអង្គការ NASA បានបញ្ជាក់ថាពួកគេរកឃើញម៉ូលេគុលទឹកនៅលើភពព្រះច័ន្ទ

អង្គការ NASA បានបញ្ជាក់ពីវត្តមានម៉ូលេគុលទឹកនៅលើផ្ទៃរបស់ភពព្រះច័ន្ទ ដែលជារបកគំហើញថ្មីមួយដែលបង្ហាញថា សមាសធាតុគីមីដែលមានសារៈសំខាន់បំផុតសម្រាប់ជីវិតនៅលើផែនដីមួយនេះ អាចមាននៅពាសពេញភពព្រះច័ន្ទច្រើនជាងទឹកកក ដែលធ្លាប់ត្រូវបានគេរកឃើញនៅតំបន់ងងឹត និងត្រជាក់របស់ភព។

លោក Jim Bridenstine អ្នកគ្រប់គ្រងរដ្ឋបាលអង្គការ NASA បាននិយាយថា៖«យើងនៅមិនទាន់ដឹងថា តើយើងអាចប្រើវាជាធនធាននេះបានឬទេ» ប៉ុន្តែលោកបានបន្ថែមថា ការស្វែងយល់បន្ថែមអំពីទឹកគឺមានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក ដែលវាគ្រោងធ្វើការស្រាវជ្រាវបន្ថែមទៀតនៅពេលអនាគត។

របកគំហើញនេះបានមកពីតារាវិទូសង្កេតការណ៍ Stratospheric Observatory for Infrared Astronomy ឬ SOFIA របស់ទីភ្នាក់ងារអវកាស ដែលវាអាចប្រើកែវពង្រីកដ៏ធំរបស់ខ្លួនចូលទៅក្នុងបរិយាកាសផែនដីបានក្នុងរយៈកម្ពស់រហូតដល់ ៤៥,០០០ហ្វីត។ កម្ពស់ទាំងនោះអនុញ្ញាតឱ្យអ្នកស្រាវជ្រាវពិនិត្យមើលវត្ថុក្នុងលំហ ដោយមិនមានការរំខានពីចំហាយទឹកនោះឡើយ។

ម៉ូលេគុលទឹកស្ថិតនៅក្នុងដីក្រហូង Clavius ដែលជាដីក្រហូងធំនៅអឌ្ឍគោលខាងត្បូងនៃព្រះច័ន្ទ។ ដើម្បីរកមើលម៉ូលេគុល តារាវិទូសង្កេតការណ៍ SOFIA បានប្រើកាមេរ៉ាអ៉ីនហ្វ្រារ៉េដពិសេសមួយ ដែលអាចដឹងរវាងរលកជាក់លាក់ 6.1 មីក្រូម៉ែត្រ និងគីមីក្រុមតែមួយជាមួយទឹកគឺ Hydroxyl ឬ OH ។

ទីភ្នាក់ងារ NASA បាននិយាយថា ទិន្នន័យពីទីតាំងនេះបង្ហាញពីការប្រមូលផ្តុំម៉ូលេគុលទឹកពី ១០០ ទៅ ៤១២ ppm (parts per million) ដែលស្មើនឹងទឹកដបចំណុះ១២អោន ក្នុងដីមួយម៉ែត្រគូប ដែលមានពាសពេញផ្ទៃលើរបស់ព្រះច័ន្ទ។ លោក Casey Honniball អ្នកដឹកនាំការស្រាវជ្រាវអំពីរបកគំហើញនេះបាននិយាយថា នេះមិនមែនជាទឹកភក់ទេ ប៉ុន្តែផ្ទុយទៅវិញម៉ូលេគុលទឹកដែលរាលដាលពាសពេញទីនោះ ដូច្នេះវាមិនបង្កើតជាទឹកកក ឬទឹករាវទេ៕ ប្រភព៖ Khmer Note

Football news:

Klopp-best coach of 2020, flick-2nd, Guardiola-3rd (ESPN)
The most beautiful football documentary, I think, was made about Leeds. We talked to the Director
Nice Vieira was dismissed from the post of coach
Neymar will extend his contract with PSG if the club sign Messi (Mundo Deportivo)
Lewandowski Pro Champions League: one win is not enough. Bayern are still hungry
Messi named best striker of 2020, Lewandowski named best nine (ESPN)
Lewandowski on the cancellation Of the Golden ball 2020: Many people know that I had the best season. I'm glad everyone saw it