Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម

Views: 3

ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅរសៀលថ្ងៃទី ២៦ខែឧសភាឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធាន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមនៅវិមានសន្តិភាព។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី ១២ឆ្នាំ២០២៣បានឱ្យដឹងថាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជានេះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរៀបចំកីឡាករចំនួន ១៧៦ នាក់ កីឡារិនីចំនួន ៧៦នាក់សរុបអត្តពលិកចំនួន២៥២នាក់ គ្រូបង្វឹកនិងគ្រូជំនួយចំនួន៧០នាក់ថ្នាក់ដឹកនាំចំនួន១៦នាក់គ្រូពេទ្យចំនួន ១ នាក់អ្នកដឹកនាំក្រុមចំនួន ៤ នាក់និងនាយបេសកកម្មចំនួន ១នាក់នាយបេសកកម្មរង ៣នាក់។

លោកបន្តថាក្នុងចំណោមអត្តពលិកជនពិការទាំង២៥២នាក់មានជនពិការភ្នែក៣២នាក់ស្រី៦នាក់ចលករខួរក្បាល២៣នាក់ស្រី៥នាក់ ពិការសតិបញ្ញា៤ នាក់ស្រី ១នាក់។ អត្តពលិកជនពិការកម្ពុជាចូលរួមប្រកួតលើវិញ្ញាសារសរុបចំនួន២៦១វិញ្ញាសារ វិញ្ញាសារបុរសចំនួន១៦០វិញ្ញាសារនារីចំនួន៨០វិញ្ញាសារប្រកួ តចម្រុះចំនួន៦វិញ្ញាសារក្រុមចំនួន១៣។គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជារំពឹងទុកនូវសន្ទសន៍មេដាយកើនឡើង៥០ភាគរយបើប្រៀបធៀបអាស៊ាន ប៉ារ៉ាហ្គេមលើកទី១១សរុប៥៦គ្រឿងក្នុងនោះរួមមានមេដាយមាស៨គ្រឿងមេដាយប្រាក់២១គ្រឿង មេដាយសំរឺទ្ធ២៧គ្រឿង។ តាមការប៉ាន់ស្មានប៉ារ៉ាឡាំពិក កម្ពុជាអាចស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ក្នុងចំណោម ១១ប្រទេសចូលរួម ។

លោក យី វាសនា បានឱ្យដឹងផងដែរថាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២កម្ពុជាបានចូលរួមទាំង១៣ប្រភេទកីឡានិងមួយប្រភេទកីឡាបង្ហាញ E-Sort។ កីឡា ទាំង១៣ប្រភេទមាន៖អត្តពលកម្មជនពិការ ហែលទឹកជនពិការ វាយកូនឃ្លីលើតុជនពិការ លើកទម្ងន់ជនពិការ បាល់ទះអង្គុយ បាល់បោះ ជនពិការភ្នែក បាល់បោះរទេះ បាល់ទាត់ជនពិការចលករខួរក្បាល បាល់ទាត់ជនពិការភ្នែក បូស្យា(Boccia)វាយសីជនពិការ អុកជនពិការ និងយូដូជនពិការ។

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមតែងតែរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តងដូចទៅនឹងកីឡាស៊ីហ្គេមផងដែរ។នៅឆ្នាំ២០១៩ដែលប្រទេសហ្វីលីពីនគ្រោងធ្វើម្ចា ស់ផ្ទះនិងឆ្នាំ២០២២ ប្រទេសវៀតណាមគ្រោងធ្វើជាម្ចាស់ផ្ទះតែត្រូវបានខកខានដោយសារវិបត្តិCOVID-19គឺអាស៊ានប៉ារ៉ាហ្គេមលើកទី១០និងលើកទី ១១ ។ ក្នុងស្ថានភាពនេះប្រទេស ឥណ្ឌូនេស៊ីក៏ទទួលយកធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើក ទី១១ កាលពីខែកក្កដានិងសីហាឆ្នាំ២០២២ ៕

Post navigation