Cambodia

រថយន្ត​ធំ​២​គ្រឿង​ពាក់​ស្លាក​លេខ​តែមួយ​និង​បាន​ប្រើប្រាស់​ឯកសារ​ក្លែងបន្លំ​ត្រូវ​សមត្ថកិច្ច​ឃាត់​

ចែករម្លែក

ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​រថយន្ត​ធុន​ធំ​ចំនួន​២​គ្រឿង​ពាក់​ស្លាក​លេខ​តែមួយ​(​ដូចគ្នា​)​និង​ប្រើប្រាស់​ឯកសារ​ក្លែងបន្លំ​ជាច្រើន​ឆ្នាំ​មកហើយ​ទើប​សមត្ថកិច្ច​នគ​បាល​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង​ឃាត់​បាន​នៅ​ស្រុក​រលាប្អៀរ​។​កិច្ច​ប្រតិ​ប​ត្ត​ការ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​៥០​នាទី​កាល​ថ្ងៃទី​១៥ ខែកញ្ញា ២០២០ នៅលើ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៦​និង​៩៧​ដែល​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង បានធ្វើ​ការឃាត់​រថយន្ត​ចំនួន ០២ គ្រឿង ១.​រថយន្ត ម៉ាក HYUNDAI ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ តាកែវ 3A-1438 សឺ​មី​រ៉ឺម៉ក ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 4A-2487 បើកបរ​ដោយ​ឈ្មោះ ជឿន បូ​ទុម ភេទ ប្រុស អាយុ ២៥ ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្នា ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។​

២.​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ តាកែវ 3A-14 38 en ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 4A-00 81 បើកបរ​ដោយ​ឈ្មោះ សុខ ពៅ ភេទ ប្រុស អាយុ​៣៦​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ក្រោយ​ការឃាត់​រថយន្ត​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យឃើញ​រថយន្ត​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​(​ស្លាក​លេខ​ស័ង្កសី​)​ដែល​រថយន្ត​ទាំងពីរ​គ្រឿង​នេះ មានកម្ម​សិទ្ធិ​របស់​ឈ្មោះ ធា​រី​ភេទ​ស្រី​និង​ឈ្មោះ នឹ​ត ស្ថិតក្រោម ឡូ​ហ្គូ​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​អក្សរ K ដែលមាន​មេការ​ឈ្មោះ ស្រេង សុខា ។​

​ក្រោយ​ការត្រួតពិនិត្យ​និង​បានប្រគល់​រថយន្ត​២​គ្រឿង​និង​អ្នកបើកបរ​២​នាក់​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ឃាត់​រថយន្ត​២​គ្រឿង និង​អ្នកបើកបរ ២​នាក់ ១.​ឈ្មោះ ជឿន បូ​ទុម និង​ទី​២.​ឈ្មោះ សុខ​ពៅ​ដើម្បី​សាកសួរ​បំភ្លឺ​អំពី​ដំណើរ​រឿងហេតុ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Barcelona Vs Juventus: We are glad that you were able to see 🐐 on your field
Rennes coach on one point in 2 games Champions League: this is our debut, we are learning
Simone Inzaghi: a Draw with Brugge can greatly affect the position in the group
Lopetegui on the win over Rennes: Sevilla played almost perfectly
Danilo about 0:2 with Barca: Juventus played organized, but not aggressive enough
Tuchel on neymar's adductor muscle injury: I hope it is not serious
Jaydon Sancho: Zenit made us work hard, but Borussia managed to score