ដោយៈ សរិទ្ធ / កោះកុងៈ រថយន្តមួយគ្រឿង បានក្រឡាប់ ដោយសារបើកចុះចំណោត លឿនពេក ដាច់ហ្វ្រាំង ធ្វើឲ្យរងរបួសធ្ងន់ម្នាក់ កាលពីវេលា ម៉ោង ៣និង៣០ នាទី រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១២៧-១២៨ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។
រថយន្តបង្ក ម៉ាកហ៊ីយាន់ដាយ ប្រភេទរថយន្តបែន ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-3740 អ្នកបើកបរឈ្មោះ ស៊ិន ម៉ន ( ហៅ តាខ្វេ ) ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង អ្នករួមដំណើរឈ្មោះ គៀន តុល ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅ នៅឃុំកណ្តាល ស្រុក ទឹកឈូ ខេត្តកំពត រងរបួសធ្ងន់។ ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល តាតៃក្រោម បានចុះអន្តរាគមន៍ ដល់ កន្លែង ជួយសង្គ្រោះជនរងគ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែក ខេត្តកោះកុង៕/V