Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រថយន្ត មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ និង កិន​បុរស​ម្នាក់​ស្លាប់​

Views: 1

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់​ខណៈ​ជិះ​ម៉ូតូ​ក្រោម​ដំណក់ទឹកភ្លៀង ក៏ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​និង កិន​ពីលើ​បណ្ដាល​ឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​មុខ​ក្រុមហ៊ុន ក្រឡុក​សុ​ម៉​ង់​តិ៍​មួយកន្លែង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា​នៅមុន​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា គុប សេ​៥០ ពណ៌​ទឹកប៊ិច ក្រ​ម៉ៅ ពាក់​ស្លាក​លេខ ផ​០៧៤២ ភព​១ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​កើ​តទៅ​លិច ក្រោម​ដំណក់ទឹក​ភ្លៀងរលឹម ខណៈពេលដែល​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត មិន​ស្គាល់​ម៉ាក​មួយគ្រឿង​ជិះ​មកពី​ក្រោយ ស្រប​ទិសដៅ​គ្នា កៀរ​ម៉ូតូ បណ្ដាល​ឲ្យ​ដួល​ចូល​ក្រោម​កង់​រថយន្ត កិន​ពីលើ​ឮ​បែកក្បាល​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​តែម្តង​។ ភ្លាមនោះ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ជិះ​រត់គេច​បាត់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សា​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ស្រាវជ្រាវ​រកថ​យន្ត​បង្ក​។ ចំណែក​សព​សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Post navigation