Cambodia

​រថយន្ត​បើក​ចុះ​ចំណោត ក្រឡាប់ បណ្តាលឱ្យ​បុរស​ម្នាក់ ស្លាប់ និង​ពីរ​នាក់​ទៀត របួសធ្ងន់​

ដោយៈ ស​រិ​ទ្ធ / កោះកុងៈ រថយន្ត​មួយគ្រឿង បើក​លឿន ពេល​ចុះ​ចំណោត ស្រាប់តែ​ដាច់​ហ្វ្រាំង ក្រឡាប់ បណ្តាលឱ្យ​មនុស្ស​ម្នាក់ ស្លាប់ និង ពីរ​នាក់​ទៀត រងរបួស​ធ្ងន់ នៅ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​វេលា​ម៉ោង ៦​និង​២៣ នាទី​យប់ លើផ្លូវ​ជាតិ​លេខ​៤៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៨-១២៩ ស្ថិតនៅ​ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​តៃ​ក្រោម បានឱ្យដឹងថា រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទ​រថយន្តស្ទូច ពណ៌ ស ពាក់​ផ្លាកលេខ កំពង់ស្ពឺ 3A-1158 អ្នក​បើ​បរ មិន​ស្គាល់​អត្តសញ្ញាណ ( បាន​រត់​គេចខ្លួនបាត់ ) មាន​អ្នករួមដំណើរ​ជាមួយ ចំនួន ៤ នាក់ ស្លាប់​បុរស​ម្នាក់ និង​បុរស ពីរ​នាក់​ទៀត របួសធ្ងន់ ( មិនទាន​ស្គាល់​អត្តសញ្ញាណ ) ។

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​នៃ អធិការដ្ឋាន​នគរបាល ស្រុក​កោះកុង សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល តា​តៃ​ក្រោម ចុះ អន្តរាគមន៍ ហើយ​បាន​ជួ​យស​ង្ក្រោះ ជនរងគ្រោះ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក ខេត្តកោះកុង និង​សាកសព​ជនរងគ្រោះ កំពុង​រង់ចាំ បងប្អូន សាច់ញាតិ​មក ដើម្បី​ធ្វើ​កំណត់ហេតុ ប្រគល់ឱ្យ​យកទៅ​ធ្វើបុណ្យ​៕/V​

Football news:

Solskjaer on 3-2 with Liverpool: Manchester United won on their own terms. It's a good feeling
Hames scored 10 (3+7) points in Everton's home matches. Away - 0
Suarez scored his 12th goal of the La Liga season. Messi has 11
Miller on the Manchester United defeat: Devastated. There is no second chance in knockout football
Game of Thrones actor on Liverpool: Manchester United would have been destroyed a year ago. Huge progress
Ricard Puig: It's a pretty tough season, I'm not used to playing so little. Scoring with a header is something unreal
Khabib: I am preparing for my debut in big football. I am a free agent