Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​រថយន្ត​អគ្គិសនី សាក​ភ្លើង​តែ ៤ ដុល្លារ អាចធ្វើ​ដំណើរ​បាន ១០០ គីឡូម៉ែត្រ​

Views: 1

​ដោយៈ សុផល / ភ្នំពេញ​: ក្នុង​កម្មវិធី MPWT LIVE SHOW ក្រោម​ប្រធានបទ ” ការប្រើប្រាស់​យានយន្ត អគ្គិសនី​នៅ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ ” លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថាៈ ការ​សាក​ថ្ម នៅ​ស្ថានីយ​បញ្ចូល​ថាមពល គឺ​ត្រូវ​បង់​កំរៃ ព្រោះថា ស្ថានីយ គឺ​ត្រូវការ​បង់ថ្លៃ​ភ្លើង ទៅ​អគ្គិសនី​កម្ពុជា​ដែរ ។​

​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ថាៈ ចំពោះ​តម្លៃ​នោះ បើតាម​ការគ្រោងទុក ប្រហែលជា ១.៣០០ រៀល នៅក្នុង​មួយ​គីឡូវ៉ាត់ នៅតាម​ស្ថានីយ​។ ដើម្បី​ធ្វើដំណើរ ក្នុង ១០០ គីឡូម៉ែត្រ យើង​ប្រហែល​ត្រូវ​ចំណាយ​សាក​ភ្លើង ប្រមាណ ៤ ដុល្លារ ។​

​លោក​បាន​បន្ថែមថាៈ បើ​យើង​ប្រៀបធៀប នៅក្នុង​តម្លៃ​នេះ ទៅនឹង​ឡាន​ដែល​ប្រើ​ដោយ ប្រេងឥន្ធនៈ គឺមាន​តម្លៃថោក​ជាង ព្រោះ​ឡាន​ធម្មតា អាច​ចំណាយ​ថវិកា ប្រហែល​ជាង ១០ ដុល្លារ សម្រាប់​ចំងាយ​ផ្លូវ ១០០ គីឡូម៉ែត្រ​៕/V​

Post navigation