Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រថយន្តធុនត្រា បុកម៉ូតូអ៊ិចសិនធ័រ ធ្វើឱ្យយុវជនម្នាក់ ស្លាប់

Views: 8

ដោយ: សុខុម / ស្ទឹងត្រែង: សមត្ថកិច្ចនគរបាល បានដេញឃាត់រថយន្តម៉ាកធុនត្រា មួយគ្រឿង ក្រោយពីបុកម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ បានស្លាប់ នៅចំណុចមុខមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

សមត្ថកិច្ច បានឲ្យដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គឺរថយន្តម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP3378 បើកបរក្នុងទិសដៅ ពីខាងជើង ទៅខាងត្បូង លុះមកដល់ចំណុច មុខមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ក៏បានបុកជាមួយម៉ូតូម៉ាកអ៊ិចសិនធ័រ ពណ៌ក្រហម មួយគ្រឿង គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ពេញទំហឹង បណ្ដាលឲ្យយុវជន ជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមមួយរំពេច។

ជនរងគ្រោះដែលបានស្លាប់ ក្នុងឧបទ្ទវហេតុនេះ ឈ្មោះ ថែវ​វុធ អាយុ ២៣ ឆ្នាំ រស់នៅ ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ចំណែកអ្នកបើកបររថយន្ត បានបើក រត់គេចចេញពីកន្លែង កើតហេតុ។ ក្រោយមក សមត្ថកិច្ច ក៏តាមរកឃើញតែពុំស្គាល់ អត្តសញ្ញាណ អ្នកបើកបរនោះឡើយ ហើយមន្ត្រីនគរបាលជំនាញ ក៏បានយករថយន្តនោះ មករក្សាទុក នៅក្នុងស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង​រង់ចាំការដោះស្រាយ តាមផ្លូវច្បាប់៕/V/R

Post navigation