Cambodia

រថយន្តមែកសឺដែសស៊េរីទំនើប តម្លៃរាប់សែនដុល្លារ បើកគេចរ៉ឺម៉កជ្រុលបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ ដាច់កង់មុខបើកលែងរួច

រថយន្តមែកសឺដែសស៊េរីទំនើប តម្លៃរាប់សែនដុល្លារ បើកគេចរ៉ឺម៉កជ្រុលបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ ដាច់កង់មុខបើកលែងរួច

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Mercedes Benz GLS 450 ស៊េរីទំនើបឆ្នាំ២០២១ មួយគ្រឿងគេចពីរ៉ឺម៉កជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបាក់ខូចខាតអស់១កង់ធ្វើឱ្យរថយន្តរងការខូចខាតដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច តែមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅត្រង់ចំណុចខាងត្បូងប៉ុស្តិ៍ស្វាយប៉ាកប្រមាណជា១០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Mercedes Benz GLS 450 ពណ៌ស តាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបើកបញ្ច្រាសពីជើងរួចបត់ឆ្លងផ្លូវ ដែលជាហេតុធ្វើឱ្យរថយន្តជ្រុលល្បឿន គេចម៉ូតូសណ្តោងរ៉ឺម៉កក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលវេរក្បាលនាគមកទិសខាងលិចឆែបតិចតួច។ ដោយឡែករថយន្តបង្កបានដាច់កង់មុខផ្នែកខាងឆ្វេងខ្ទាតចេញពីរថយន្តនិងខូចខាតកំណាត់មុខផ្នែកខាងឆ្វេងផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ច ចរាចរណ៍ខណ្ឌឫស្សីកែវ បានប្រគល់ករណីគ្រោះថ្នាក់ចរាចរណ៍នេះទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ប្រភព៖ Khmer Note

Football news:

Pavel Nedved: Juventus doesn't depend on Ronaldo. Any team will miss such a player
Holand and Jan will not play Lazio due to muscle injuries
Van Persie about meeting Maradona: he kissed my left foot and said it was the same as his
Bale doesn't need to prove anything. His presence inspires the Tottenham players. Davis on the midfielder
Pochettino and Raul can replace Zidane at Real Madrid. The club does not want to dismiss the Frenchman yet
Stefano Pioli: Milan need to take the Celtic game seriously. They always play well
Atalanta captain Gomez did not follow Gasperini's instructions in the match against Midtjylland. He was replaced at half-time