Views: 3
ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសពីរនាក់ បានរងរបួសធ្ងន់ ដោយសាររថយន្ត បើកបញ្ច្រាសទិស បុកម៉ូតូពួកគាត់ នៅតាមដងផ្លូវលេខ៥៦ ត្រង់ចំណុចស្រះ២ ភូមិអ្នកតា ឃុំ/ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជាង ៣ រសៀល ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ ។
មន្ត្រីអាជ្ញាធរ និងនគរបាលចរាចរណ៍ផ្លូវគោកស្រុកថ្មពួក បានឱ្យដឹង កាលពីថ្ងៃទី២៦ ខែកញ្ញាថា គ្រោះថ្នាក់នេះ បានបង្ករឡើងដោយរថយន្ត។ នៅពេលជនរងគ្រោះទាំង ២ នាក់ ធ្វើដំណើរតាមម៉ូតូ ពីខាងជើង ទៅខាងត្បូង មកដល់តូបមួយ មានលក់សាំង ពួកគាត់ ក៏បត់ម៉ូតូ ដើម្បីចូលចាក់សាំង។ ខណ:ពេលនោះ រថយន្តបង្ក ដែលកំពុងបើក បញ្ច្រាសសទិសគ្នា ដែលធ្វេសប្រហែស ជាន់ហ្វ្រាំងមិនទាន់ ក៏បុកជនរងគ្រោះទាំង ២ នាក់ ពេញទំហឹង។
មន្ត្រីបានបន្តថា ជនរងគ្រោះ ២នាក់នោះ ឈ្មោះ ខូ ឃាក់ អាយុ ៦២ ឆ្នាំ រស់នៅភូមិស្ដៅ ឃុំគោកកឋិន ស្រុកថ្មពួក និងឈ្មោះ ផែង នាម អាយុ ៦៣ ឆ្នាំ នៅភូមិទទា ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៕ V / N
