Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រថយន្តសណ្តោងបុកម៉ូតូម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

Views: 1

ដោយ:បូកគោ/កំពត: បុរសជាកម្មករម្នាក់បានស្លាប់ភ្លាមៗដោយសាររថយន្តសណ្តោងបុកពេលកំពុងជិះម៉ូតូត្រឡប់ពីធ្វើការកាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច សស្រុកកំពង់ត្រាច។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកំពង់ត្រាចបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះក្នុងករណីខាងលើឈ្មោះ សៅ សារ៉េត អាយុ ៤៧ឆ្នាំមានទីលំនៅភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២៥ ខែឧសភាមានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងម៉ូតូនៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិចបណ្ដាលឱ្យបុរសជាកម្មករម្នាក់បាត់បង់ជីវិតនៅនឹងកន្លែង។ មុនគ្រោះថ្នាក់កើតឡើងគេឃើញជនរងគ្រោះបានជិះម៉ូតូនៅលើដងផ្លូវជាតិលេខ៣៣ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣៣៤ ស្រាប់តែមានរថយន្តសណ្ដោងមួយគ្រឿងបើកមកពីមុខ រួចបុកម៉ូតូពេញទំហឹងតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនោះ អ្នកបើកបរបានរត់គេចបាត់ភ្លាមៗដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុមុនសមត្ថកិច្ចទៅដល់៕/PC

Post navigation