ប្រែសម្រួលៈវាសនា/ហុងកុង៖ អាជ្ញាធរហុងកុងកាលពីថ្ងៃចន្ទបានរាយការណ៍ករណីឆ្លងកូវីដ១៨ថ្មីចំនួន៧៣នាក់ នៅពេលរដ្ឋាភិបាលបានព្រមានថា ជំងឺឆ្លងនៅក្នុងទីក្រុងដែលមានមនុស្សរស់នៅណែនក្តន់នេះ អាចកាន់តែអាក្រក់ទៅចំពេលមានកំណើនការឆ្លងមិនចេញរោគសញ្ញា។
ការឆ្លងចុងក្រោយនេះភាគច្រើនជាប់ទាក់ទងនឹងក្លឹបរាំ ហើយរដ្ឋាភិបាលបានអំពាវនាវអោយអ្នកស្រុកនៅតំបន់ឆ្លងជំងឺ នាំគ្នាទៅធ្វើតេស្តិ៍រកកូវីដ១៩ ដើម្បីជួយទប់ស្កាត់ការរីករាលដាល។បណ្តាស្ថានីយធ្វើតេស្តិ៍ចល័ត ក៏ត្រូវបានបង្កើតឡើងនៅសង្កាត់ជាច្រើន។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ស្ថានភាពជំងឺក្នុងមូលដ្ឋានកាន់តែអាក្រក់ទៅយ៉ាងឆាប់រហ័ស។ការឆ្លងខ្លះមិនចេញរោគសញ្ញាទេហើយនេះបង្ហាញថាមានការឆ្លងស្ងាត់ៗជាច្រើនមាននៅក្នុងសហគមន៍»។
កំណើននៃការនេះបណ្តាលអោយពន្យារផែនការធ្វើដំណើររវាងទីក្រុងហុងកុងជាមួយសិង្ហបុរី ដែលត្រូវចាប់ផ្តើមកាលពីថ្ងអាទិត្យទី២វិច្ឆិកា រយៈពេល២សប្តាហ៍៕
ហុងកុងមានការឆ្លងកូវីដ១៩សរុប៥.៧០២នាក់ និង១០៨នាក់ស្លាប់ដោយជំងឺនេះតាំងពីមុនមក