Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​តូ​ក្យូប្តេជ្ញា​សហការ​ជិតស្និទ្ធ​លើកា​រ​ផលិត​បន្ទះ​ឈីប​

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សហរដ្ឋ​អាម៉េរិក​និង​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ពួកគេ​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​បន្ទះ​ឈីប​កម្រិត​ខ្ពស់​និង​បច្ចេកវិជ្ជា​ផ្សេងទៀត ជា​សញ្ញា​ចុងក្រោយបង្អស់​បង្ហាញ​ថា​សម្ពន្ធមិត្ត​ទាំង​ពីរ​កំពុង​ពង្រឹង​ទំនាក់ទំនង​ខាង​ផ្នែក​បន្ទះ​ឈីប​។​

​ចំណាត់ការ ដែល​រួម​បញ្ចូល​ផងដែរ​នូវ​កិច្ចសហកា​រលើ Quantum Computing និង​ការពិភាក្សា​លើ​បញ្ញា​សិប្ប​និមិត្ត បាន​កើតឡើង​ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោ​ននិង​តូ​ក្យូ​ព្យាយាម​កាត់បន្ថយ​​ការប៉ះពាល់​ជាមួយ​ចិន និង ធ្វើការ​រួមគ្នា​ដើម្បី​ពង្រីក​ការផលិត​បន្ទះ​ឈីប និង​ធានា​នូវ​សមាសធាតុ​កម្រិត​ខ្ពស់​ដែល​ចាំបាច់​សម្រាប់​កំណើនសេដ្ឋកិច្ច​។​

​សហរដ្ឋ​អាម៉េរិក ជប៉ុន និង​សមាជិក​ដទៃ​ទៀត​នៃ​ក្រុម​ប្រទេស​ជឿនលឿន​ទាំង​ប្រាំពីរ (G-7)​កាលពី​សប្តាហ៍​មុន​បាន​ព្រមព្រៀង​គ្នា​ដើម្បី “​លុបបំបាត់​ហានិភ័យ​” ប៉ុន្តែ​មិនមែន​ដើម្បី​ធ្វើ​បាប​ចិន​នោះ​ទេ ដោយ​បញ្ជាក់​ពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្នុង​ចំណោម​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​អំពី​ការកើនឡើង​នៃ​អំណាច​បច្ចេកវិជ្ជា​របស់​ចិន និង​ការ​កាន់​កូនសោ​របស់​ចិន​លើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​បច្ចេកវិជ្ជា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វាង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​របស់​ពួកគេ​ខណៈ​ពួកគេ​បាន​គូសវាស​ផែនទី​កិច្ច​សហ​ប្រតិ​​បត្តិការ​បច្ចេកវិជ្ជា​អនាគត​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ជប៉ុន លោក យ៉ា​ស៊ូ​តូស៊ី នី​ស៊ី​មូរ៉ា (Yasutoshi Nishimura)​បាន​ជួបប្រជុំ​គ្នា​នៅ​ទីក្រុង​​ដេ​ត្រយ (Detroit) ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក លោកស្រី ជី​ណា រ៉ៃ​ម៉ុន​ដូ (Gina Raimondo)​។​

​ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​ធ្វើការ​ជាមួយគ្នា “​ដើម្បី​កំណត់​និង​ដោះស្រាយ​ការប្រមូលផ្តុំ​ភូមិសាស្ត្រ​នៃ​ផលិតកម្ម​ដែល​បំផ្លាញ​ភាព​ធន់​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​បន្ទះ​ឈីប​”​។ អ្នក​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការពង្រឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ផងដែរ​ដោយ​សហការ​ជាមួយ​ប្រទេស​កំពុង​រីកចម្រើន​និង​កំពុង​អភិវឌ្ឍ​។​

​ជប៉ុន​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ថ្មី Rapidus ដែល​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន International Business Machines (IBM) ដើម្បី​បង្កើត​ឧបករណ៍​បន្ទះ​ឈីប​កម្រិត​ខ្ពស់ ហើយ​កំពុង​ផ្តល់​ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ផលិត​អង្គ​ចងចាំ​អាម៉េរិក Micron Technology ដើម្បី​ឱ្យ​ខ្លួន​អាច​ពង្រីក​ផលិតកម្ម​នៅ​ទីនោះ​។​

​ជប៉ុន រួមជាមួយ​នឹង​ហូ​ឡង់ ក៏​បាន​យល់ព្រម​ស្រប​តាម​ការត្រួតពិនិត្យ​ការនាំចេញ​របស់​សហរដ្ឋអាម៉េរិក​ផង​ដែរ ដែល​នឹង​រឹតត្បិត​ការលក់​ឧបករណ៍​ផលិត​បន្ទះ​ឈីប​មួយចំនួន​ទៅ​កាន់​ប្រទេស​ចិន​។​

​លោកស្រី​រ៉ៃ​ម៉ុន​ដូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក វ៉ាង វិន​តាវ (Wang Wentao) នៅ​ទីក្រុង​វ៉ាស៊ីនតោន កន្លែង​ដែល​អ្នក​ទាំង​ពីរ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ពាណិជ្ជកម្ម ការវិនិយោគ និង​គោលនយោបាយ​នាំចេញ​៕

អាម៉េរិក​និង​ជប៉ុន​នឹង​សហការ​ក្នុង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​បន្ទះ​ឈីប​កម្រិត​ខ្ពស់​និង​បច្ចេកវិជ្ជា​ផ្សេងទៀត

Post navigation