Cambodia

រដ្ឋាភិបាលប្រទេសប៉េរូ ត្រៀមថវិកា២៦ពាន់លានដុល្លារ ដើម្បីស្តារប្រទេសឡើងវិញពីវិបត្តិ COVID-19

រដ្ឋាភិបាលប្រទេសប៉េរូ ត្រៀមថវិកា២៦ពាន់លានដុល្លារ ដើម្បីស្តារប្រទេសឡើងវិញពីវិបត្តិ COVID-19

(លីម៉ា)៖ រដ្ឋាភិបាលប្រទេសប៉េរូ បានសម្រេចទុកថវិកាចំនួន៩០ពាន់លានសូល (ប្រមាណ២៦ពាន់លានដុល្លារ) ដែលវាជាផ្នែកមួយនៃគម្រោងការស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បីយកឈ្នះលើផលប៉ះពាល់ ដោយសារការរាតត្បាតពីវីរ៉ុស COVID-19, នេះបើតាមសម្តី លោកប្រធានាធិបតី Martin Vizcarra ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។

លោកប្រធានធិបតីប៉េរូ បានលើកឡើងបន្ថែមថា សមត្ថភាពក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព ដើរទន្ទឹមគ្នាជាមួយនឹងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃមហិច្ឆតាបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ គម្រោងនេះរួមបញ្ចូលទាំងជំនួយហិរញ្ញវត្ថុ សម្រាប់គ្រួសារក្រីក្រ ចំនួន២,៨លាននាក់ និងកម្មករក្រៅផ្លូវការ ចំនួន៨០០.០០០នាក់ផងដែរ។ យោងតាមវិទ្យាស្ថានជាតិស្ថិតិ និងព័ត៌មានវិទ្យាសាស្ត្រ បានបង្ហាញថា សរុបមានជនជាតិប៉េរូ ចំនួន៦.៧២០.០០០នាក់ បានបាត់បង់ការងារ នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ដោយសារវិធានការបិទប្រទេស ដើម្បីគ្រប់គ្រងការរីករាលដាល នៃវីរ៉ុស។ សូមបញ្ជាក់ថា ប៉េរូ គិតមកទល់ពេលនេះ មានករណីឆ្លងវីរ៉ុសចំនួន៨៩០.៥៧៤ករណី ជាមួយនឹង៤៣.១៩៧ករណីស្លាប់៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

He was a gentle giant, always happy. Redknapp - about PAP Buba Diop
Bayern will play Atletico without Lewandowski, Neuer, Tolisso and Goretzky. They did not fly with the team to Spain
Former Atletico captain Gabi has finished his career
Anton Ferdinand on the racist scandal with Terry: I was sent a bullet in the mail. Insults in social networks came every hour
Manchester City have offered 19 million euros including bonuses for 17-year-old Argentine midfielder Sarmiento
Rehagel is a bandit from whom I will not accept an apology. The story of the worst injury in the history of the Bundesliga
Barcelona's presidential election will be held on January 24