Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋាករទឹក អំពាវនាវឱ្យម្ចាស់ឧស្សាហកម្ម និងសិប្បកម្ម មេត្តាជួយសន្សំសំចៃទឹក ដោយកាត់បន្ថយការប្រើប្រាស់ទឹកប្រចាំថ្ងៃ

Views: 4

ដោយៈ ទេព មង្គល / ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តី ជូនដំណឹងមួយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការស្នើសុំកិច្ចសហការពី សំណាក់អតិថិជន ឧស្សាហកម្ម និងសិប្បកម្ម ក្នុងការចូលរួមសន្សំសំចៃទឹក។

សេចក្តីជូនដំណឹងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថាៈ យោងស្ថានភាព នៃការផ្គត់ផ្គង់ទឹកស្អាត នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នារដូវប្រាំងឆ្នាំ២០២៣ នេះ មានសភាពខ្វះខាតខ្លាំង បណ្ដាលឱ្យតំបន់ជាយ ក្រុងមួយចំនួន ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពុំទទួលបានទឹកស្អាតប្រើ ប្រាស់ប្រចាំថ្ងៃ។ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតនេះ មុនពេលដែលរោង ចក្រផលិតទឹកស្អាតថ្មី ដាក់ឱ្យដំណើរការ នៅដើមខែឧសភា ខាងមុខ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមករុណា អតិថិជនឧស្សាហកម្ម និងសិប្បកម្ម ទាំងអស់ ចូលរួមសន្សំសំចៃទឹក ក្នុងន័យចែករំលែកទឹកស្អាត ដល់ប្រជាពលរដ្ឋ រស់នៅខណ្ឌ សង្កាត់ ជាយរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ ឲ្យស្របតាមគោលនយោបាយ “ទឹកស្អាតសម្រាប់ទាំងអស់គ្នា” របស់រាជរដ្ឋាភិបាល តាមរយៈ ៖

១. ជួយសន្សំសំចៃទឹក ដោយការកាត់បន្ថយការប្រើប្រាស់ទឹកប្រចាំថ្ងៃ។
២. ផ្អាកការប្រើប្រាស់ទឹកដោយផ្ទាល់ពីបណ្ដាញទឹករដ្ឋ និងជំនួសវិញដោយត្រូវ បើកទឹកបញ្ចូលក្នុងអាងស្ដុកទុក ឬស៊ីទែន មុននឹងបន្តការប្រើប្រាស់។
៣. ចៀសវាងការប្រើម៉ូទ័របូមទឹកផ្ទាល់ ពីបណ្ដាញទឹក ដែលជាហេតុបណ្តាល ឱ្យធ្លាក់សម្ពាធទឹក ក្នុងបណ្តាញចែកចាយ មិនអាចបញ្ជូនទឹកទៅតំបន់ជាយ ក្រុងបាន។
៤. ពិនិត្យលទ្ធភាពផ្លាស់ប្តូរ ឬកែសម្រួលពេលវេលាផលិតកម្ម ឬការប្រើប្រាស់ ទឹក ក្នុងម៉ោងដែលកំពុងមានតម្រូវការគំហុក។
៥. ចំពោះទីតាំងលាងរថយន្ត ត្រូវកាត់បន្ថយការប្រើប្រាស់ទឹក និងសូមម្ចាស់ យានយន្ដកាត់បន្ថយ ឬផ្អាកការលាងរថយន្ត សម្រាប់ខែមីនា និងខែមេសា ឆ្នាំ២០២៣ នេះ ៕ V / N

Post navigation