Cambodia

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន សរសើរ​ស្ថាប័ន​ជាតិ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​លឿន ជាង​អ្នក​កាសែត

ក្នុង​ការ​កត់​សម្គាល់​លើ​ការ​វិវឌ្ឍន៍​នៃ​ការ​ផ្សព្វផ្សាយ ឯកឧត្តម​ខៀវ កាញារីទ្ធ បាន​មើល​ឃើញ​​ពី​ការ​​ផ្លាស់ប្តូរ​ទៅ​រក E-Ministry របស់​ស្ថាប័ន ក្រសួង​ជា​ច្រើន ដើម្បី​បញ្រ្ជាប​ព័ត៌មាន​ទាន់​សភាពការណ៍​ដល់​ប្រជាពលរដ្ឋ។

ក្នុង​សន្និសីទ​វាយ​តម្លៃ​ពី​វឌ្ឍនភាព​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​នៅ​ព្រឹក​នេះ ឯកឧត្ដម​ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ក្រសួង និង​​មន្ទីរ​តាម​ខេត្ត​​ បាន​បង្កើត​ព័ត៌មាន​​ផ្សព្វផ្សាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ ដើម្បី​ជូន​ដំណឹង​ពីការ​វិវឌ្ឍ​ដំណឹង​ថ្មីៗ​បាន​លឿន ដល់​មហាជន។

លោក​លើក​ឡើង​ថា មាន​សារព័ត៌មាន​ខ្លះ​បាន​ស្រង់​​ប្រភព​ព័ត៌មាន​ពី​តាមផេក​​ក្រសួង​ ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ។

លោក​ថា ការងារ​ E-ministry មិន​មាន​ថ្ងៃ​សម្រាក ឬ​សៅរិ៍​អាទិត្យ​ទេ។ មន្រ្តី​កាន់​ការងារ​នេះ ត្រូវ​ចំណាយ​ពេល ចំណាយ​កម្លាំង និង​ត្រូវ​មាន​ឆន្ទៈ​បំពេញ​ការងារ​មិន​ខ្លាច​ហត់​នឿយ។

លោក​រដ្ឋមន្រ្តី​ក៏​បាន​ជំរុញ​ដល់​ក្រសួង ​មន្ទីរ និង​អាជ្ញាធរ​តាម​ខេត្ត​ត្រូវ​ក្តាប់​ព័ត៌មាន​ក្នុង​រដ្ឋបាល​របស់​ខ្លួន​គ្រប់គ្រង​ ត្រូវ​តាមដាន ប្រជុំ​រក​បញ្ហា ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេល។

“យើង​ត្រូវ​ប្រជុំក្តាប់​សភាព​ការណ៍​កើត​មាន​​ក្នុង​មូលដ្ឋាន ឬ​ក្រែង​លោ​ពលរដ្ឋ​មាន​ទុក្ខ​កង្វល់​អី ដើម្បី​រាយការណ៍​ដល់​អភិបាល​ខេត្ត​ឬ​ថ្នាក់​គ្រប់គ្រង រក​ដំណោះស្រាយ​ទាន់​ពេល​វេលា”។

លោក​បាន​លើក​ឡើង​ករណី​ព័ត៌មាន​បំពុល ឬ​ក្លែងក្លាយជ្រាប​បាន​លឿន​ដល់​ស្រទាប់​មហាជន ប៉ុន្តែ​សំខាន់​បំផុត​គឺ​មន្រ្តី​ត្រូវ​បំភ្លឺ​ឲ្យ​បាន​ទាន់​សភាព​ការ ដើម្បី​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​ទាំង​នោះ។

លោក​ថា ជា​មន្រ្តី​កុំ​ខឹង​អ្នក​សារព័ត៌មាន ត្រូវ​ត្រួត​ចិត្ត​ឲ្យ​បាន ឆ្លើយតប​​រាល់​ការ​សាកសួរ​មិន​ថា​ជា​សំនួរ​ក្តៅ​ឬ​ត្រជាក់។

ស្ថាប័ន​ជាតិ​ជា​ច្រើន​បាន​​ប្រើប្រាស់​បណ្តាញ​សង្គម​ ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​ការងារ និង​ការ​អភិវឌ្ឍ​ផ្សេងៗ។ ​ក្រសួង​សុខាភិបាល​តែងតែ​រាយការណ៍​ពី​ករណី​វិឌ្ឍ​ជំងឺ​កូវីដ ក្រសួង​សារធារណការ​និង​ដឹក​ជញ្ជូន​ ក៏​បាន​ផ្សព្វផ្សាយ​ច្រើន​​ទាក់ទង​ការ​ប្រើប្រាស់​យានយន្ត និង​ការ​ណែនាំ​ពី​ច្បាប់​ចរារណ៍ អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​នៅ​រមណីយដ្ឋាន​អង្គរ រួម​ទាំង​មន្រ្តី​តាម​ស្រុក​ដូច​លោក ឃឹម ហ្វីណង់ ដែល​បាន​លើក​ឡើង​​ពី​ការ​រីកចម្រើន​នៃ​ការ​អភិវឌ្ឍ​របស់​ស្រុក​បន្ទាយ​ស្រី​ជា​ដើម។

សន្និសីទ​នៅ​ព្រឹកនេះ​ដែរ អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ជាតិ​ជា​ច្រើន បាន​លើក​ឡើង​សំណូម​ពរ​ឲ្យ​មាន​រៀបចំ​វេទិកា​រវាង​មន្រ្តី​និង​អ្នក​សារព័ត៌មាន​ឲ្យ​បាន​ញឹកញាប់​ ជាពិសេស​ការ​រៀបចំ​វេទិកា​សន្និសីទ​​ឲ្យ​បាន​ទាន់​សភាពការ​រឿង​ក្តៅៗ។ ជាមួយ​គ្នា​នេះ អ្នក​សារព័ត៌មាន​ក៏​បាន​ស្នើ​ដល់​បណ្តា​មន្រ្តី​តាម​សាមី​ក្រសួង និង​ខេត្ត​ ជួយ​សម្របសម្រួល​និង​ផ្តល់​​ពេល​វេលា ដល់​អ្នក​សារព័ត៌មាន​ដែល​ចង់​ចោទ​សួរ​សំនួរ​ជុំវិញ​រឿងរ៉ាវ​ផ្សេងៗ ដើម្បី​នាំ​ព័ត៌មានពិត​ដល់​ប្រជាពលរដ្ឋ៕

អត្ថបទ៖ ដីក្រហម

Football news:

Barcelona announced Suarez's move to Atletico
Barcelona will receive 2 million euros for the transfer of Suarez in the seasons when Atletico reaches the 1/4 finals of the Champions League
Chelsea's newcomers came off in the League Cup: Havertz scored a hat-trick (the first of his career), Chilwell an assist, Silva played an hour
Manchester United will lose 139.39 million pounds if the Premier League season is held without spectators - the most in the League
Ruediger - Barcelona's priority transfer target
Arsenal have won 6 matches in a row
Inter midfielder vesino is In talks with Napoli. He was offered to Zenit