Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្រ្តីក្រសួងការងារ៖ ធនធានមនុស្ស គឺជាមូលធនដ៏សំខាន់ របស់សហគ្រាស និងគ្រឹះស្ថាន

Views: 3

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានថ្លែងថា៖ ធនធានមនុស្ស គឺជាមូលធនដ៏សំខាន់ របស់សហគ្រាស គ្រឹះស្ថាននីមួយៗ ក្នុងការសម្រេចឱ្យបាននូវ ដំណើរការអាជីវកម្ម ប្រកបដោយផលិតភាព និងចីរភាព។ ការយកចិត្តទុកដាក់ ក្នុងការកសាងធនធានមនុស្ស ជាកត្តាជោគជ័យគន្លឹះ របស់សហគ្រាស គ្រឹះស្ថាន។

គួរបញ្ជាក់ថា ការថ្លែងពីសំណាក់លោក អុិត សំហេង បែបនេះ ធ្វើឡើងក្នុងពិធីបើក «វេទិកាធនធានមនុស្ស ឆ្នាំ២០២៣» ដែលរៀបចំឡើងរបស់យូរ៉ូឆេម កម្ពុជា (EUROCham Cambodia) និង សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម កម្ពុជា (CAMFEBA) ដែលជាតំណាងនិយោជក នៅកម្ពុជា ដ៏មានសក្តានុពល ក្នុងការចូលរួមអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្វើឡើងនៅ សណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថាៈ “ធនធានមនុស្ស​គឺជារឿងចាំបាច់ សម្រាប់សង្គម ជាតិ ”។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានកំណត់យកការអភិវឌ្ឍ ធនធានមនុស្ស ជាកត្តាអាទិភាព នៅក្នុងយុទ្ធសាស្រ្តចតុកោណ គ្រប់ដំណាក់កាល។ ការអភិវឌ្ឍធនធាន មនុស្ស បានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងទី៤ សំដៅលើកកម្ពស់ ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ, សុខភាពល្អ និងកាយសម្បទារឹងមាំ, តួនាទីស្ត្រី និង កិច្ចគាំពារសង្គម។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ដែរថាៈ សម្តេចតេជោ ពិតជារីករាយ នៅពេលបានឃើញ ពីវឌ្ឍនភាពលើការបណ្តុះបណ្តាល ធនធានមនុស្សនៅកម្ពុជា ប៉ុន្តែ “ធនធានមនុស្សនៅកម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញ បំពេញសេចក្តី ត្រូវការ របស់ក្រុមហ៊ុន នៅមានកម្រិត”។ ឆ្លើយតបទៅចន្លោះខ្វះខាតទាំងនេះ ក្រសួងការងារ បាននិងកំពុងចូលរួមយ៉ាងសកម្ម​តាមរយៈការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ការអនុវត្តគោលនយោបាយតម្រង់ទិសការងារ និងវិជ្ជាជីវៈសកម្ម ដែលជាមូលដ្ឋានគ្រឹះ ក្នុងការផលិត និងប្រែក្លាយ នូវកម្លាំងពលកម្មជំនាញ និយោជិត ប្រកបដោយសមត្ថភាពច្បាស់លាស់។ ថ្មីៗកន្លងទៅនេះ សម្តេចតេជោ ក៏បានដាក់ចេញ នូវទិសដៅក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ​និងយុវជនក្នុងគ្រួសារក្រីក្រ បានរៀនជំនាញ វិជ្ជាជីវៈ គ្រប់មុខជំនាញ ប្រមាណ ១,៥ លាននាក់ ព្រមទាំងទទួលបាននូវការឧបត្ថម្ភ ជាប្រាក់ ក្នុងពេលកំពុងទទួលវគ្គបណ្តុះបណ្តាលទៀតផង ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំង ពលកម្ម មានជំនាញគ្រប់ផ្នែក និងគ្រប់កម្រិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស ទាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យា។

ក្នុងពិធីនេះដែរ លោករដ្ឋមន្រ្តី បានស្នើសុំឱ្យអង្គពិធី រួមគ្នាបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត ក្នុងគោលបំណងអភិវឌ្ឍ ប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍ ធនធានមនុស្ស ទីផ្សារការងារ និងការគាំពារសង្គម ដូចខាងក្រោម៖

ទី១៖ លើកទឹកចិត្តគ្រប់និយោជក ចូលរួមលើកកម្ពស់លក្ខខណ្ឌការងារ នៅក្នុងវិស័យ ធុរកិច្ចរបស់ខ្លួន។ ការភ្ជាប់លក្ខខណ្ឌការងារ ជាមួយនឹងធុរកិច្ចរបស់ខ្លួន គឺជាចំណុច ដ៏សំខាន់ មុននឹងឈានដល់ការវិវឌ្ឍខ្លួន ទៅជាធុរកិច្ចខ្នាតអន្តរជាតិ។

ទី២៖ លើកទឹកចិត្តឱ្យមានការចូលរួម ពីវិស័យឯកជន ជាពិសេសតាមយន្តការភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP)៕ V / N

Post navigation