Views: 15
ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងថា ការសម្រួចយុទ្ធសាស្រ្ត ឈានឆ្ពោះទៅឆាកអន្តរជាតិ គឺជាទិសដៅចម្បង ដែលអគ្គនាយកដ្ឋាន គោលនយោបាយ និងយុទ្ធសាស្រ្ត ត្រូវតែធ្វើឱ្យខាងតែបាន ក្នុងពេលឆាប់ៗនេះ ដោយមានថ្នាក់ដឹកនាំជំនាញ របស់ក្រសួង រង់ចាំត្រួតពិនិត្យ និងតម្រង់ទិស លើយុទ្ធសាស្រ្តគោលទាំងនោះ ។
ការថ្លែងរបស់លោក រដ្ឋមន្រ្តីបែបនេះ គឺធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង ។

លោក រដ្ឋមន្ត្រី បានមានបរសាសន៍ថា ក្រសួង ត្រូវរៀចំផែនការសកម្មភាពផ្ទៃក្នុង ពិនិត្យ ផែនការសកម្មភាពខាងក្រៅ និងទាញយកឱកាសសម្រាប់កម្ពុជា ឈានឆ្ពោះទៅភាព ស្អាត បៃតង និងចីរភាព ដោយផ្អែកលើសម្មតភាពកម្ពុជា ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងបរិស្ថាន ។ ក្រសួងផ្ទាល់ មានធនធានមនុស្សជំនាញៗ ដែលមានសមត្ថភាពខ្ពស់ ដែលអាចធ្វើកិច្ចការបរិស្ថាន នៅលើឆាកអន្តរជាតិ បង្ហាញស្នាដៃ កៀរគរថវិកាពីគម្រោង នានា ដោយមិនឱ្យបាត់បង់នូវឯករាជ្យភាព អធិបតេយ្យភាព និងភាពជាម្ចាស់ឡើយ ។
ក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានជំរុញដល់នាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ត្រូវចេះបំបែកនូវ ផែនការយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល ហើយដាក់ចេញនូវផែនការ សកម្មភាព ដែលឆ្លើយតបនឹងរដ្ឋាភិបាលផងនិងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋផង។
គួរបញ្ជាក់ថា ពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅថ្ងៃនេះ គឺដើម្បីកសាងចំណងទាក់ទងជិតស្និត រវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ ដើម្បីសិក្សាស្វែងយល់ពីសមិទ្ធផលការងារ កន្លងមក និងផែនការយុទ្ធសាស្រ្ត តាមនាយកដ្ឋាននិមួយៗ ដែលស្ថិតក្រោមចំណុះរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីរុញនាវាបរិស្ថានកម្ពុជាឱ្យសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច ៕/V/r
