Views: 2
ដោយ:ពៅនិមល/ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ បានទទួលជួបសម្តែងការគួរសមពីសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា នៅទីស្តីការក្រសួង។

ប្រភពក្រសួងកសិកម្មបញ្ជាក់ថា លោករដ្ឋមន្ត្រី នៅក្នុងជំនួបនេះ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាគម ដែលប្រឹងប្រែងថែរក្សាដំរីស្រុកនៅកម្ពុជា ខណៈបរិមាណដំរីស្រុកនេះ មានចំនួនតិចតួច ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បង្កើនបន្ថែមទៀត។នៅក្នុងការងារថែទាំនិងចិញ្ចឹមសត្វដំរី លោករដ្ឋមន្ត្រី បានណែនាំដល់សមាគមឱ្យគិតគូរដល់សុខុមាលភាពដំរីឱ្យបានល្អ ត្រូវមានផែនការច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។
ចំពោះការស្វែងរកការសហការជាមួយក្រសួងកសិកម្ម ក្នុងការបន្តឆន្ទៈអភិរក្សដំរីខ្មែរអៃរាវត្តានេះលោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ក្រសួងនឹងជួយសមាគមលើបច្ចេកទេសនិងអ្នកជំនាញ ព្រមទាំងការផ្សព្វផ្សាយ និងលទ្ធភាពក្នុងការស្វែងរកថវិកាគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធនានាផងដែរ៕ srn / N
(រូបថត ក្រសួងកសិកម្ម)