Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្រ្តីកសិកម្មជួបតំណាងក្រុមហ៊ុន អ៊ិនវេស្កូ ហូលឌីង ខូ អិលធីឌី

Views: 5

ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា លោករដ្ឋមន្រ្តី ឌិត ទីណា កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានទទួលជួបក្រុមហ៊ុន អ៊ិនវេស្កូ ហូលឌីង ខូ អិលធីឌី ដើម្បីរាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារ «ពានរង្វាន់ត្នោតមាស» របស់មូលនិធិគីណាល់ ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះការផ្ដួចផ្ដើមរបស់មូលនិធិគីណាល់ និងស្នើឱ្យបន្តរៀបចំការប្រកួតប្រជែងបន្តទៀត ដោយពង្រីកប្រធានបទឱ្យកាន់តែទូលំទូលាយលើសពីកសិផលបន្លែនិងផ្លែឈើ និងបើអាចទៅរួច គួរដាក់បញ្ចូលការប្រកួតការកែច្នៃប្រហុក ផ្អក ទៅកាន់គ្រឺះស្ថានអប់រំ ដោយបំផុសគំនិតឱ្យមានការចូលរួមពីសំណាក់មជ្ឈដ្ឋានទាំងអស់ រាប់ចាប់តាំងពីសិស្ស និស្សិត និងសារធរណៈជនទូទៅ។

សូមបញ្ជាក់ផងដែរថា មូលនិធិគីណាល់បានបង្កើតការប្រកួតប្រជែងតាំងពី២០១៨ ដើម្បីជួយអភិវឌ្ឍផលិតផលកសិកម្មប្រទេសកម្ពុជា ជាពិសេសគឺផ្តោតសំខាន់ទៅលើការគាំទ្រគំនិតស្រាវជ្រាវរបស់និស្សិតដែលសិក្សាផ្នែកកសិកម្ម។

មូលនិធិ គីណាល់ បានផ្តល់ឱកាសដល់និសិត្សកម្ពុជាទូទាំងប្រទេស ចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពក្រោមប្រធានបទផ្សេងៗគ្នាទៅតាមឆ្នាំនីមួយៗ៕/R

Post navigation