ដោយៈ ប.ខុន / ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅពេញមួយព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា បានអញ្ជើញពិនិត្យមើល ស្ថានភាពវេចខ្ចប់ទឹកទុក សម្រាប់ការងារបង្កបង្កើនផល និងទឹកសម្រាប់ប្រើប្រាស់ នៅអាងកំពីងពួយ និងប្រព័ន្ធកង្ហត។ នេះបើតាមលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង បានប្រាប់ឱ្យរសីកម្ពុជាដឹង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
ប្រភពខាងលើ បាននិយាយឱ្យដឹងទៀតថា នៅក្នុងឱកាសចុះពិនិត្យ ស្ថានភាពទឹក និងការងារស្តារហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលខូចខាត ដោយសារជំនន់ទឹកភ្លៀង និងត្រៀមសាងសង់ឡើងវិញ ឱ្យរឹងមាំ នៅពេលអនាគត៕/V
រដ្ឋមន្ត្រីធនធានទឹក អញ្ជើញពិនិត្យស្ថានភាពទឹក នៅបាត់ដំបង
រដ្ឋមន្ត្រីធនធានទឹក អញ្ជើញពិនិត្យស្ថានភាពទឹក នៅបាត់ដំបង
រដ្ឋមន្ត្រីធនធានទឹក អញ្ជើញពិនិត្យស្ថានភាពទឹក នៅបាត់ដំបង